CamNews

កីឡា 

អាម៉ាសម្ដងមិនគ្រប់គ្រាន់ Arsene Wenger នៅតែត្បុលករ​ ចូលទៅរកកីឡាករ Real Madrid មួយទៀត

ព័ត៌មានកីឡា៖ លោក Arsene Wenger ថ្នាក់ដឹកនាំរបស់ Arsenal ហាក់ដូចជាជាប់ចិត្ដជាប់ថ្លើមជាមួយនឹង Real Madrid ពេកហើយ ក្រោយពីទើបតែលេចឮដំណឹងមួយមិនទាន់ ​បាត់​ស្ងាត់​ពី​ត្រចៀក​ផង ក៏ស្រាប់ចូល​ទៅលូងលោមមុខសញ្ញាថ្មីមួយទៀតក្នុងក្រុមដដែល ។ 

ថ្នាក់ដឹកនាំរបស់ Arsenal ទើបតែទទួលការបដិសេធន៍យ៉ាងអាម៉ាសបំផុតរបស់កីឡាករ យិនស៊ិន Real Madrid សម្រាប់គោលបំណងរបស់ខ្លួនក្នុងរដូវកាលថ្មី ពេលនេះកាន់តែមានចិត្ដចូលទៅទំនាក់ទំនងម្ដងទៀត​ហើយជាមួយខ្សែការពារវិញម្ដងគឺកីឡាករ Sergio Ramos ហើយក៏ប្រហែកជាមានសង្ឃឹមច្រើនជា​មុនផងដែរ​។ 

យោងតាមការបកស្រាយរបស់គេហទំព័រសារព័ត៌មានអន្ដរជាតិ​បានរៀបរាប់ថា Sergio Ramos វ័យ ២៨ ឆ្នាំ​ក៏ទំនងក៏ពេញចិត្ដពេញថ្លើមនឹងការផ្ទេរទឹកដី ក្រោយពីនឹកឃើញប្រវត្ដិកន្លងមក កីឡាករប្ដូរមក​កាន់ Real Madrid នេះនៅឆ្នាំ ២០០៥ ក្នុងតម្លៃត្រឹមតែ​ ២០ លានផោនប៉ុណ្ណោះ ។ ដូចគ្នាផងដែរនោះ​​តាម​របាយ​ការណ៍ទទួលបានពីភ្នាក់ងារក្បែរខ្លួនកីឡករក៏បានបង្ហាញច្រើផងដែរថា​ Sergio Ramos អាចនិងមានភាគ​រយច្រើនបំផុតផ្ទេរចេញពី Real Madrid ។ 

ប្រភពព័ត៌មានបានផ្សាយទៀត ដោយយោងតាមការរាយការណ៍ពីអ្នកការសែត AS ឈ្មោះថា Manuel Esteban Manolete លើកឡើងបន្ដ ថ្នាក់ដឹកនាំ Arsenal បានទាក់ទងនឹងភ្នាក់ងារតំណាងរបស់កីឡាករ​ដោយផ្ទាល់​ ដើម្បីលាតត្រ​ដាងពីក្ដីស្រលាញ់ចង់បានកីឡាករម្នាក់នេះ ទៅកាន់ក្លឹបរបស់ខ្លួន​។ មិនត្រឹតែប៉ុណ្ណោះទៀតសោធ លោកក៏​បានជួបទាំង​ប្អូន​ប្រុសកីឡាករ ដើម្បីពន្យល់ណែរនាំ ពីអារម្មណ៍របស់ខ្លួនចំពោះ Sergio Ramos ។ តែគ្រប់យ៉ាង​គ្រប់យ៉ាងមិនទាន់មានប្រតិកម្មនៅឡើយទេ ពីភាគីម្ខាងទៀត ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror


Tags: Sport News Arsenal Real Madrid Sergio Ramos