CamNews

តារា 

នាង Bella សារភាពអារម្មណ៍ ពេលទៅដើរលេងក្រៅប្រទេសជាមួយសង្សារ

កំសាន្ត ៖ មួយរយៈពេលមុននេះ នាង Bella ranee និងមិត្តប្រុសរាប់ឆ្នាំរបស់នាងគឺ លោក weir sukollawat បានធ្វើដំណើរកំសាន្តរួមគ្នា ទៅកាន់ប្រទេសជប៉ុនជាច្រើនថ្ងៃ ។ 

តួស្រីក្នុងរឿង "ភ្លើងបុណ្យ" បានថ្លែងប្រាប់អ្នកកាសែតថា នាងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលជាសង្សារជាបុរសម្នាក់ដ៏ល្អ ហើយជាជាងថតផ្ទាល់ខ្លួនរបស់នាង ។ 

ទោះបីជាយ៉ាងណាក៏ដោយ តារាស្រីវ័យ ២៧ ឆ្នាំរូបនេះបានបដិសេដថា ដំណើរកំសាន្តលើកនេះមិនមែនជាការបើកចំហរទំនាក់ទំនងរវាងនាងនិងមិត្តប្រុសជាសាធារណៈឡើយ ។ 

កំពូលតារាថៃនាង Bella ranee រូបនេះ បានសារភាពទៀតថា លោក weir sukollawat គឺជាបុរសម្នាក់ ដែលធ្វើឲ្យនាងមានអារម្មណ៍សប្បាយចិត្ត នៅពេលដែលបាននៅក្បែរលោក ហើយមានក្តីសុខគ្រប់ពេលដែលនៅក្បែរគ្នា ឬអាចនិយាយបានមិត្តប្រុសរបស់នាងគឺជាមនុស្សពិសេសម្នាក់ ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Bella ranee weir sukollawat