ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោត កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្កើតក្រុមស៊ើបអង្កេតមួយ ចូលទៅក្នុងរដ្ឋអ៊ីស្លាម ដើម្បីស៊ើបអង្កេតទៅលើឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ នៅអ៊ីរ៉ាក់។
កាលពីមុន អង្គការរដ្ឋឥស្លាម IS ត្រូវបានចោទប្រកាន់ ដោយអង្គការសហប្រជាជាតិ ថាបានកំណត់គោលដៅទៅលើជនស៊ីវិល ហើយមិនធ្លាប់ "ខ្វល់ខ្វាយពីការស្លាប់នៃជីវិតមនុស្ស" នោះឡើយ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីប្រសិទ្ធភាពនៃការធ្វើប្រជាមតិដោយឯករាជ្យ ដែលបានគ្រោងនឹងធ្វើឡើង ដោយតំបន់ឃឺដ។ រដ្ឋជាសមាជិកបានចេញសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា ការធ្វើប្រជាមតិនេះ នឹងជះឥទ្ធិពលអវិជ្ជមានដល់ការស៊ើបអង្កេត ទៅលើឧក្រិដ្ឋកម្មរបស់ក្រុម IS ស្របពេលកងកម្លាំងឃឺដ បាន "ដើរតួយ៉ាងសំខាន់" នៅក្នុងប្រតិបត្តិការនេះ។
ចក្រភពអង់គ្លេស បានប្តេជ្ញាចិត្តផ្ដល់ជំនួយប្រមាណ ១,៣ លានដុល្លារដើម្បីបង្កើតក្រុមការងារដើម្បីជួយប្រទេសអ៊ីរ៉ាក់ឱ្យនាំខ្លួនក្រុម IS មកទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងការរំលោភសិទ្ធិមនុស្ស។ ប្រទេសអង់គ្លេសក៏បានថ្លែងផងដែរថា ខ្លួននឹងមិនគាំទ្រការស៊ើបអង្កេតនេះនោះទេ រហូតទាល់តែអ៊ីរ៉ាក់យល់ព្រមចំពោះការបង្កើតក្រុមស៊ើបអង្កេតនេះ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Jurist