CamNews

តារា 

Ronaldo គឺចឹង...រើសបានទូរស័ព្ទស្រីស្អាត ហើយប្រគល់ជូនវិញ ថែមទាំង ប៉ាវអាហារពេលល្ងាច មួយពេលទៀត

ព័ត៌មានកីឡាករ៖ សម្រាប់កីឡាករបាល់ទាត់ដែលមានឈ្មោះល្បី ទូរទាំងពិភពលោក និងមិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានរូបរាងស្រស់សង្ហាគួរជាទីចាប់ចិត្ដរបស់នារីទៀតនោះ លោក Cristiano Ronaldo ក៏​អាចនិយាយបានថា​ មានសណ្ដានចិត្ដល្អប្រសើរ ផងដែរ ដែលរូបលោក បានរើសបានទូរស័ព្ទមួយគ្រឿង ហើយយល់ព្រមប្រគល់ជូនម្ចាស់ដើមវិញ ។

លោក Cristiano Ronaldo រើសបានទូរស័ព្ទមួយគ្រឿង ក្នុងកំលុងពេលដែលគាត់ បានទៅដំណើរកម្សាន្ដ​ក្នុងទីក្រុង Las Vegas នាថ្ងៃឈប់សម្រាក។ ទន្ទឹមគ្នានោះផងដែរ កញ្ញា Austin Milan ជនជាតិអាមេរិក ក៏​បានបាត់ទូរស័ព្ទ​ ដោយកញ្ញាយល់ថា ទូរស័ព្ទនោះ ត្រូវបានភ្លេចក្នុងទីក្រុង Las Vegas ហើយកញ្ញាក៏ បាន​​​ធ្វើការទាក់ទង ក៏ស្រាប់តែភ្ញាក់ផ្អើល ដោយអ្នកលើកទូរស័ព្ទគឺជា កីឡាករបាល់ទាត់ ដ៏ល្បីឈ្មោះម្នាក់​​គឺ​ Cristiano Ronaldo ។ 

ថ្លែងពីពាក្យសម្ដីដ៏ភ្ញាក់ផ្អើល និងរំភើបទៀតផងនោះ កញ្ញាក៏បានបង្ហាញថា" រឿងដែលអាក្រក់នោះគឺ ខ្ញុំបាន​បាត់ទូរស័ព្ទអស់រយៈពេល ២ថ្ងៃទៅហើយ ហើយចំនែករឿងដែល ល្អគឺ​ទូរស័ព្ទរបស់ខ្ញុំត្រូវបាន កីឡាករ​​​​បាល់ទាត់ដ៏ល្បី Cristiano Ronaldo រើសបាន ហើយថែមទាំង បបួលនាងខ្ញុំ និងមិត្ដភក្ដិខ្ញុំប៉ុន្មាននាក់​ទៀត​ទៅ ប៉ាវបាយពេលល្ងាចទៀតផង... ខ្ញុំពិតជា រំភើបចិត្ដខ្លាំង ណាស់"។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball


Tags: Sport News Ronaldo