សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទនេះ បានចាប់ផ្ដើមប្រជុំ ថ្នាក់ ការងារ កាកបាត ក្រហម និយាយសម្របសម្រួល សម្រាប់ការជួបជុំគ្រួសារកូរ៉េទាំងពីរ ដែលបានបែកបាក់ គ្នាដោយសង្គ្រាមកូរ៉េ ក្នុងឆ្នាំ១៩៥០-១៩៥០។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ នេះបន្ដទៀតថា មន្ត្រីក្រសួង បង្រួប បង្រួមទីក្រុងសេអ៊ូល ទទួលបន្ទុកកិច្ចការអន្តរកូរ៉េមួយរូប បាននិយាយ តាមទូរស័ព្ទថា កិច្ចពិភាក្សានេះ បានចាប់ ផ្តើមនៅម៉ោង ១០ព្រឹក ថ្ងៃចន្ទនេះ ស្ថិត នៅភូមិ សន្ដិភាព តាមព្រំដែនខេត្ត ប៉ានមុនហ្សេម រវាងប្រទេសទាំងពីរ។
ជាមួយគ្នានេះដែរ គណៈប្រតិភូកូរ៉េខាងត្បូង ៣រូប បានត្រៀមរួចជាស្រេច សម្រាប់ការធ្វើ ដំណើរទៅកាន់ ខេត្ត ប៉ានមុនហ្សេម នៅព្រឹកថ្ងៃដដែល បានប្រាប់ក្រុមអ្នកកាសែត មុនពេល ចេញដំណើរថា ពួកគេនឹងខិតខំប្រឹងប្រែង ឲ្យបានល្អបំផុត ដើម្បីបំពេញតាមការរំពឹងទុក និង ក្តីសង្ឃឹម សម្រាប់ក្រុម គ្រួសារកូរ៉េទាំងពីរ ដែលបានបំបែក បំបាក់គ្នាជាយូរមកហើយនោះ។
កិច្ចចរចាសម្រាប់ការជួបជុំគ្រួសារកូរ៉េនេះ បានធ្វើឡើងបន្ទាប់ពីមន្រ្តីយោធា កំពូលរបស់ កូរ៉េទាំងពីរ បានព្រមព្រៀង គ្នាកាលពីចុងខែសីហា មុន ដើម្បីបញ្ចប់ភាពតានតឹង ដែលបង្ក ឡើងដោយ ការផ្ទុះអាវុធ ដាក់គ្នាកាលពីពេលថ្មីនេះ និងផ្ទុះគ្រាប់មីនដែលបង្កឲ្យទាហ៊ាន កូរ៉េខាងត្បូង រងគ្រោះចំនួន ៣នាក់។
នៅក្នុងអំឡុងពេលកិច្ចប្រជុំ នេះដែរ ត្រូវបានគេរំពឹងថា ភាគីទាំងពីរនឹងពិភាក្សាគ្នាទៅលើ ពេលវេលា ទីកន្លែង និង ទំហំនៃព្រឹត្តិការណ៍បង្រួបបង្រួមជាតិ ដែលនឹងមកដល់នាពេលខាង មុខនេះ ហើយត្រូវបាន គេព្យាករណ៍ទុកថា នឹង ត្រូវបានធ្វើឡើងនៅដើមខែតុលា ឆ្នាំ២០១៥ ដែលជាពេលវេលាចាំបាច់សម្រាប់ ត្រៀមពេលវេលាដើម្បីរៀបចំ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល