CamNews

កីឡាអន្តរជាតិ 

Manchester United បកពាក្យសម្ដីទៅកាន់ Real Madrid ថា កំហុសគ្រប់យ៉ាងមិនមែនមកពី Man United ទេ

ព័ត៌មានកីឡា៖ ក្លឹប បិសាចក្រហម Man United បានខឹង និងបកពាក្យសម្ដីតបទៅកាន់ក្លឹប Real Madrid វិញ​ បន្ទាប់ពីបានចោទប្រកាន់​ ថាដោយសារតែខ្លួន ទើបធ្វើឲ្យទីផ្សារ David De Gea ត្រូវបរាជ័យមិនអាច ផ្ទេរចូលមកកាន់ Real Madrid​ បាន ។

ក្លឹបទាំងពីរ កំពុង ប្រកាន់គោលជំហរត្រូវរៀងៗខ្លួន ទៅលើកំហុសទីផ្សារកីឡាករ David De Gea ខណៈ​ដែលកាលពីម្សិលមិញ លោក Florentino Perez ជាប្រធានក្លឹប Real Madrid បានអះអាងថា កំហុសគឺមកពីក្លឹប Man United ខ្វះបទពិសោធន៍ក្នុងការរៀបចំឯកសារទាំងអស់នេះ​ដូច្នេះហើយទើបបរាជ័យ។ ចំណែក Man Unitd អះអាងថា ខ្លួនបានផ្ទេរ និង​រៀបចំឯកសារបានត្រឹមត្រូវ ហើយបញ្ជូនទៅ ទាន់ពេល​ល្អណាស់ គ្មានអ្វីត្រូវខុសនោះទេ ។

David De Gea ត្រូវបាន Man United សម្រេចចិត្ដលក់ទៅកាន់ Real Madrid ហើយក្នុតតម្លៃខ្លួន ២៩​លានផោន​ ហើយក្លឹបទាំងពីរក៏បានផ្ទេរ​ឯកសារចុះហត្ថលេខា​រៀងខ្លួនផងដែរ នៅថ្ងៃបញ្ចប់ទីផ្សារដោះ​ដូរ ប៉ុន្ដែ គ្រប់យ៉ាង ត្រូវបរាជ័យ ព្រោះ Man United ផ្ញើរឯកសារទៅ គឺចំពេលដែល នារទីកំណត់របស់ ប្រទេសអេស្ប៉ាញត្រូវផុត ប៉ុន្ដែនៅ​ អង់គ្លេសគឺមិនទាន់ផុតនោះទេ ។

គូសបញ្ជាក់ផងដែរថា ចំពោះពេលវេលា រវាងទឹកដីប្រទេសទាំងពីរ គឺ​មានភាពខុសប្លែកគ្នាមួយ ម៉ោង ដោយ​ Real Madrid ដើរលឿនជាង Manchester United ១ម៉ោង ហើយស្របពេលបញ្ហា ដែលកើតឡើង​វិញគឺ ឯកសាររបស់ David De Gea មកកាន់ Real Madrid វិញគឺ យឺតពេលត្រឹមតែ ១ នាទីទីតែប៉ុណ្ណោះ។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ sport360


Tags: Sport News Real Madrid Man United David De Gea