CamNews

តារា 

គួរឲ្យសរសើរណាស់!! Yaya និងលោក Nadech Kugimiya គ្រាន់តែទៅដល់ស្រុកគេភ្លាម នាំគ្នាទៅធ្វើបុណ្យភ្លាម

ព័ត៌មានកំសាន្ត ៖ តារាស្រី Yaya និងមិត្តប្រុសគឺលោក Nadech Kugimiya បានធ្វើដំណើរកំសាន្តទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងនាំគ្នាព្រះវិហារដើម្បីអុជធូបសូមសេចក្តីសុខ និងចំណាយពេលខ្លះដើម្បីបង្កើតនូវភាពសប្បាយរីករាយជាមួយក្រុមអ្នកគាំទ្រផងដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកគាំទ្រនៅប្រទេសមីយ៉ាន់ម៉ា មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង ក្រោយពីបានឃើញវត្តមានរបស់ គូស្នេហ៍មួយគូនេះ ទៅកាន់ប្រទេសរបស់ខ្លួន ។ 


តារាស្រី Yaya និងមិត្តប្រុសគឺលោក Nadech Kugimiya បាននាំគ្នាទៅព្រះវិហារកាលពីថ្ងៃទី ២៥ ខែកក្កដានេះ ។ រីឯតារាស្រី Yaya ស្លៀកពាក់តារាបែបនារីសុភាពស្រស់ស្អាត និងគួរឲ្យចាប់ចិត្តយ៉ាងខ្លាំង ។ 

តារាប្រុសស្រីល្បីឈ្មោះមួយគូនេះ ត្រូវបានអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេសចាប់ចិត្ត និងស្រលាញ់ទាំងការសម្តែងរឿងរបស់ពួកគាត់ និងភាពជ្រះថ្លារបស់អ្នកទាំង ២ ហើយចូលចិត្តនឹងរូបសម្រស់ដែលស្រស់ស្អាតដូចគ្នានេះផងដែរ ៕










ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ kapook


Tags: Yaya Nadech Kugimiya