CamNews

តារា 

ការពិតចឹងតើបានជា Nadech មិនព្រមអោយហ្វេនស្គាល់គណនីអុិនស្រ្តាក្រាមរបស់ខ្លួន!!!

ថៃ ៖ មានមនុស្សជាច្រើនចង់ដឹងថា កំពូលតារាសម្តែងរូបសង្ហា លោក Nadech Kugimiya មានគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនឬអត់ ។ នៅក្នុងនោះផងដែរ នៅពេលដែលហ្វេនចង់ដើរតាមគណ​នីអុិនស្រ្តាក្រាម ដើម្បីបានដឹងអំពីសកម្មភាពនាៗរបស់តារាថៃរូបនេះ គឺពួកគេត្រូវដើរតាមគណនីឈ្មោះ @keaw_jung ដែលជាម្តាយមីងរបស់ Nadech ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

ជាការពិតណាស់ តារាសម្តែងវ័យ ២៦ ឆ្នាំរូបនេះ មានគណនីផ្ទាល់ខ្លួនមួយរបស់គាត់ ព្រោះលោកធ្លាប់បានប្រាប់ទៅកាន់អ្នកកាសែត ។ ទោះបីជាយ៉ាងណាក៏ដោយចុះ លោក Nadech Kugimiya ពិតជាមិនចង់បើកបង្ហាញគណនីរបស់ខ្លួនជាសាធារណៈនោះទេ ដោយសារតែសកម្មភាពផ្សេងៗដែលលោកបានបង្ហោះ ខ្លួនគ្រាន់តែចង់រក្សាទុក ជាជីវីតឯកជនប៉ុណ្ណោះ ។ 

គួរបញ្ជាក់ឲ្យដឹងថា លោក Nadech គឺជាតារាសាមញ្ញម្នាក់ ដែលចូលចិត្តប្រើជីវីតឯកជន ហើយជាពិសេសនោះ លោកមិនចង់បើកបង្ហាញគ្រប់សកម្មភាព ដែលទៅណាមកណាជាមួយមិត្តស្រីរបស់ខ្លួនគឺនាង Yaya នោះទេ ៕



ប្រែស​ម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Yaya Nadech Ann Thongprasom