CamNews

តារា 

អ្នកកាសែតសួរថា​ គិតយ៉ាងណាបើបែកគ្នា? ដឹង Yaya និង Nadech ឆ្លើយវិញម៉េចអត់??

ថៃ ៖ រឿងរ៉ាវរបស់តារាល្បីៗតែងតែចេញមកជារៀងរាល់ថ្ងៃ ហើយមានព័ត៌មានខ្លះក៏ពិត ចំនែកឯព័ត៌មានខ្លះទៀត ក៏គ្រាន់តែជារឿងអាស្រូវ ដែលត្រូវបានប្រឌិតឡើង ។ ថ្ងៃនេះយើងមកស្តាប់ការសម្ភាស៍រវាងតារាល្បី ២ ដួង ដែលកំពុងតែមានព័ត៌មានកក្រើកថា លោក Nadech Kugimiya និងនាង Yaya Urassaya បានចែកផ្លូវគ្នាដើរ ។ 

អ្នកកាសែត ៖ តើជាការពិតទេថា មានព័ត៌មានបែកបាក់គ្នា? 

លោក Nadech Kugimiya ៖ ពួកយើងបាននិយាយគ្នាខ្លះដែរ ប៉ុន្តែមិនមែនជារឿងសំខាន់អីនោះទេដែលត្រូវយកពេលទៅពិភាក្សាអំពីព័ត៌មានទាំងនេះ ។ 

អ្នកកាសែត ៖ តើទំនាក់ទំនងរបស់អ្នកនៅតែល្អដូចដើមទេ? 

លោក Nadech Kugimiya ៖ បាទ!! គឺដូចដើម ។ 

នាង Yaya Urassaya ៖ វាល្អទេ!! គ្មានអ្នកណាសួរខ្ញុំអំពីរឿងនេះទេ ដូច្នេះហើយទើបគ្រប់យ៉ាងស្ងត់ទៅវិញ។ ការពិតទៅខ្ញុំមិនស្គាល់សេដ្ឋីម្នាក់ឈ្មោះ Porsche នោះទេ។ ខ្ញុំមិនដែលជួបគាត់ ហើយពួកយើងក៏មិនមែនជាមិត្ត រឹតតែមិនធ្លាប់ជិតដិតនឹងគ្នា ។ ជាការពិតណាស់ ព័ត៌មានបែបនេះត្រូវបានចុះផ្សាយជារឿយៗ ហើយមានមនុស្សជាច្រើនគិតដោយខ្លួនឯង ។ 

អ្នកកាសែត ៖ ជាការពិតទេដែលថា សេដ្ឋីម្នាក់ឈ្មោះ Porsche ចង់មានឈ្មោះ ដោយមានព័ត៌មានស្នេហាជាមួយនិង Yaya? 

នាង Yaya Urassaya ៖ រឿងនេះខ្ញុំឆ្លើយជំនួសសមីខ្លួនគេមិនបានទេ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 


អ្នកកាសែត ៖ តើអ្នកមានអារម្មណ៍យ៉ាងម៉េចនៅពេលដែលថា លោក Porsche និយាយថា គាត់នឹងមើលនាង Yaya ប្រសិនបើនាងបែកគ្នាជាមួយនិង Nadech ?

នាង Yaya Urassaya ៖ ខ្ញុំអាចមើលថែខ្លួនឯងបាន ។ 

លោក Nadech Kugimiya ៖ ខ្ញុំមិនដឹងទេ ខ្ញុំគ្មានមតិទេចំពោះរឿងនេះ ។ ការធ្វើការនៅក្នុងវិស័យសិល្បៈ តែងតែមានបញ្ហាជារឿយៗ ហើយយើងក៏ត្រូវដោះស្រាយជារៀងរាល់ថ្ងៃ ។ 

អ្នកកាសែត ៖ នៅពេលដែលមានព័ត៌មានបែបនេះចេញមក តើវាធ្វើឲ្យស្នេហារបស់អ្នកទាំងពីរ កាន់តែរឹងមាំ? 

លោក Nadech Kugimiya ៖ ការពិតទៅវារឹងមាំស្រាប់ទៅហើយ។ ខ្ញុំគោរពនិងយល់អំពី Yaya គ្រប់យ៉ាង ។ 

អ្នកកាសែត ៖ តើ Yaya ពិតជាមានព័ត៌មានស្នេហាជាមួយនិង តារាសម្តែងប្រុសម្នាក់​ដែលបានរួមការងារជាមួយពិតមែនទេ?

នាង Yaya Urassaya ៖ ខ្ញុំតែងតែលេចលឺព័ត៌មានជាមួយនិងបុរសណាម្នាក់ដែលខ្ញុំបានរួមការងារជាមួយ រហូតវាក្លាយជារឿងធម្មតាទៅហើយ ។  

អ្នកកាសែត ៖ ប្រសិនបើថ្ងៃណាមួយ អ្នកទាំងពីរមិននិយាយរកគ្នា ឬបែកគ្នា តើអ្នកហ៊ាននឹងប្រាប់អ្នកកាសែត ឬអ្នកគាំទ្រអោយដឹងដែរ ឬអត់??

លោក Nadech Kugimiya ៖ ពួកយើងបានចាប់ផ្តើុំពីមិត្ត ដូច្នេះមិនថាអ្វីនឹងកើតឡើង មិត្តភាពមួយនេះ និងអារម្មណ៍ពួកយើងគឺពិបាកនឹងផ្លាស់ប្តូរចំពោះគ្នាណាស់ ។​ អារម្មណ៍ដែលមានចំពោះ Yaya​ និងក្លាយជាការចងចាំដ៏ល្អរបស់ខ្ញុំជារៀងរហូត ។ 

នាង Yaya Urassaya ៖ ដូចដែល Nadech និយាយចឹង អារម្មណ៍ពួកយើងគឺមិនងាយនឹងផ្លាស់ប្តូរនោះទេ ។ 

លោក Nadech Kugimiya ៖ ថ្ងៃដែលយើងបែកគ្នានឹងមិនមកដល់ទេ (មើលទៅ Nadech និយាយទាំងអៀន) ។ 

អ្នកកាសែត ៖ តើមានមនុស្សប៉ុន្មាននាក់ដែលរំពឹងទៅលើស្នេហារបស់អ្នកទាំងពីរ? 

លោក Nadech Kugimiya ៖ ស្នេហានេះគឺរំពឹងទៅលើអារម្មណ៍យើងទាំងពីរ មិនមែនអ្នកដទៃទេ ។ 

អ្នកកាសែត ៖ តើអាចបញ្ជាក់បានទេថា អ្នកទាំងពីរនៅតែស្រលាញ់គ្នាដូចដើម? 

លោក Nadech Kugimiya ៖ ពិតប្រាកដណាស់!! ខ្ញុំស្រលាញ់នាងដោយសារតែពួកយើងបានឆ្លងកាត់រឿងរ៉ាវជាច្រើនដែលដូចគ្នា និងរៀនពីគ្នាយ៉ាងយូរណាស់មកហើយ។ (Yaya រៀនពេលបានលឺបែបនេះ) ។ មានស្នេហាច្រើនប្រភេទណាស់ ។ អ្នកខ្លះបានធ្វើការជាមួយគ្នាហើយក៏ស្រលាញ់គ្នា នោះហើយគឺជាស្នេហា ។ 

អ្នកកាសែត ៖ តើអ្នកទាំងពីរគឺជាគូស្នេហ៍? 

លោក Nadech Kugimiya ៖ ខ្ញុំមិនចង់បញ្ជាក់ទេ បែបនេះគឺគ្រប់គ្រាន់ហើយ ។ 

នាង Yaya Urassaya ៖ ដូចដែលបង Nadech និយាយអញ្ចឹង។ យើងបានរៀនយល់ចិត្តគ្នាច្រើនណាស់ ហើយគាត់គឺជាមនុស្សសំខាន់សម្រាប់ខ្ញុំ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Yaya Nadech Ann Thongprasom