CamNews

តារា 

Yaya ឆេះដុំទេ ពេលដឹងថាមហាសេដ្ឋីរូបសង្ហាម្នាក់នោះ ជាអ្នកបំផុសបំផលព័ត៌មាន?

ថៃ ៖ មហាសេដ្ឋីម្នាក់ឈ្មោះថា លោក Kenporsche បាននិយាយសុំទោសទៅកាន់នាង Yaya Urassaya បន្ទាប់ពីគាត់បានសារភាពថា ខ្លួនជាអ្នកបំផុសបំផលព័ត៌មាននៅលើគណនី Twitter ហើយក៏សុំទោសដែលជាចំនែកមួយធ្វើឲ្យទំនាក់ទំនងរបស់ Yaya និង Nadech Kugimiya យល់ច្រឡំនឹងគ្នាផងដែរ​ ។ 

មុននេះបន្តិចនាង Yaya បានថ្លែងថា បន្ទាប់ពីលោកបានសុំទោសនាងគ្រប់យ៉ាងគឺធម្មតា ម្យ៉ាងវិញទៀតគាត់ក៏បានកែប្រែព័ត៌មានដើម្បីនាង ប៉ុណ្ណោះបានហើយ ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

បន្ទាប់ពីទទួលបានពាន 2017 ពី 32nd TV Gold Awards រួចហើយ មានអ្នកនិយមលេងអិនធឺណិតជាច្រើនបានចូលខមមិនថា តារាស្រីជើងចាស់នាង Aum Patchrapa សាកសមជាមួយនិងនាងពាននេះជាង ។ 

នាង Yaya បន្តទៀតថា ខ្លួនពិតជារីករាយជាមួយនឹងការទទួលបានពានមួយនេះ ដោយសារតែខ្លួនពេញចិត្តជាមួយនិងអតីតក្នុងរឿង Kluen Cheewit ខ្លាំងណាស់ ។ ចំនែកឯរឿងដែលគេប្រៀបធៀបជាមួយនឹងរាមច្បង Aum នាងគ្មានអ្វីត្រូវខឹងទេព្រោះរាមច្បងរបស់ខ្លួនគឺជាតារាស្រីដែលមានទេពកោសល្យខ្ពស់ពិតមែន ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Yaya Nadech Ann Thongprasom