CamNews

ព័ត៌មានជាតិ 

ដូចមានព្រះមកស្រង់!! ដៃលោកយាយដែលត្រង់ពស់ចឹក ស្ទើរតែត្រូវកាត់ចោល តែចុងក្រោយបែរជា.....

មានរឿងរបស់លោកយាយចំណាស់ម្នាក់ មួយបានកើតឡើង កាលពី ៧ សប្តាហ៍កន្លងទៅនេះ ។ មានមិត្តរបស់ខ្ញុំម្នាក់បានលើកឡើងពីរឿងរបស់លោកយាយឈ្មោះ Srey Crieat ដែលជាអ្នករស់នៅក្នុងភូមិជាមួយនិងមិត្តរបស់ខ្ញុំ ហើយគាត់ត្រូវបានសត្វពស់ចឹក ។ ទោះបីជាយ៉ាងណាក៏ដោយចុះ យើងមិនបានដឹងទេថា ពស់នោះគឺជាប្រភេទពស់អ្វីនោះទេ ប៉ុន្តែវាបានធ្វើឲ្យដៃរបស់លោកយាយ មានសភាពធ្ងន់ធ្ងរយ៉ាងខ្លាំង ។ 

-ឱកាសពិសេសសម្រាប់អ្នកចង់ផ្សាយពាណិជ្ជកម្ម នៅលើគេហទំព័រ Camnews 

មិត្តភក្តិរបស់ខ្ញុំបានបង្ហាញរូបថតរបស់លោកយាយ តាមរយៈទូរសព្ទ័របស់នាង ហើយខ្ញុំពិតជារន្ធត់ចិត្តយ៉ាងខ្លាំង ក្រោយបានឃើញសភាពរបស់លោកយាយ ។ ហើយមើលទៅលោកយាយ ហាក់បីដូចជាមានទុក្ខព្រួយខ្លាំងណាស់ ជាមួយនិងដៃរបស់គាត់ ។ 

ខ្ញុំបានសួរមិត្ត ថាតើដៃរបស់លោកយាយប្រែក្លាយទៅជាបែបនេះអស់រយៈពេលប៉ុន្មានហើយ ។ មិត្តខ្ញុំបានឆ្លើយថា ប្រហែលជា ២ សប្តាហ៍ ហើយបន្តទៀតថា លោកយាយ Srey Crieat បានទៅកាន់មន្ទីរពេទ្យនៅក្នុងភូមិ ប៉ុន្តែមន្ទីរពេទ្យនោះបានស្នើអោយគាត់ទៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញ ដើម្បីកាត់ដៃរបស់លោកយាយចេញ ។ 

លោកយាយលឺបែបនេះហើយ មិនយល់ព្រមនោះទេ ហើយគាត់បានត្រលប់ទៅផ្ទះវិញ បន្ទាប់ពីមួយសប្តាហ៍កន្លងទៅ ។ ក្រោយពីត្រលប់មកផ្ទះវិញហើយ លោកយាយទទួលបានត្រឹមតែថ្នាំផ្សះមួយចំនួនប៉ុណ្ណោះ ។ 

តាមការអញ្ជើញរបស់មិត្តខ្ញុំ ខ្ញុំក៏សម្រេចចិត្តទៅជួបលោកយាយ អោយបានលឿនបំផុត ដើម្បីដឹងថា រូបភាពនៅខាងក្រៅមានសភាពយ៉ាងណានោះ ។ 

រូបថតខាងលើនេះគឺជាថ្ងៃបន្ទាប់ ដែលខ្ញុំបានទៅជួបលោកយាយដោយផ្ទាល់ ។ ដៃរបស់គាត់មានសភាពយ៉ាប់ខ្លាំងណាស់ ហើយម្យ៉ាងវិញទៀតដៃរបស់គាត់ហាក់បីដូចជាមិនបានលាងសម្អាតនោះទេ តាំងពីពេលចាកចេញពីមន្ទីរពេទ្យមក ។ មិនត្រឹមតែប៉ុណ្ណោះ ដៃរបស់គាត់បានរីករាលដាលទៅកន្លែងផ្សេងយ៉ាងដំណប ។ 

ដូចដែលបានឃើញនៅក្នុងរូបភាពខាងលើ ដៃរបស់លោកយាយរងការខូចខាតយ៉ាងខ្លាំង ។ ម្រាមដៃហើមខ្លាំងនិងមានឈាមហូរមកទៀតផង ។ ឃើញដូចនេះខ្ញុំក៏ប្រញាប់សម្រេចចិត្តព្យាបាលអោយលោកយាយ ។ សភាពរបស់លោកយាយមិនអាចធ្វើអោយខ្ញុំចាកចេញដោយមិនអើពើនោះទេ ។ 

ហើយរឿងដំបូងដែលខ្ញុំចាប់ផ្តើមធ្វើនោះគឺ ខ្ញុំបានទៅសម្អាតកន្លែងដែលមានរបួស បន្ទាប់ពីការចាប់ផ្តើមការព្យាបាល ។ 

ថ្ងៃទី ២ 

នៅពេលត្រឡប់មកវិញជាថ្មីម្តងទៀត ក៏ចាប់ផ្តើមរុំកន្លែងរបួស និងតម្រូវអោយលោកយាយស្លៀកពាក់រលុង ព្រមទាំងធ្វើការព្យាបាលតទៅទៀត ។ 




ថ្ងៃទី ៥ 

នៅពេលដែលខ្ញុំត្រឡប់មកវិញម្តងទៀត ក្រណាត់ដែលបានរុំក៏ដកចេញ ហើយដៃហាក់មានសភាពល្អប្រសើរជាងមុនខ្លះដែរ ។ ខ្ញុំបានប្រើថ្នាំស្ពឹក ប៉ុន្តែលោកយាយបានត្រឹមថា គាត់គ្មានការឈឺចាប់ទេ ។ បន្ទាប់ពី ៣០ នាទីក្រោយមក ស្រាប់តែមានឈាមហូរចេញមកម្តងបន្តិចៗ ។ 

បើទោះបីជាយ៉ាងណាក៏ដោយចុះ មួយថ្ងៃទៀតក៏បានកន្លងផុតទៅ ប៉ុន្តែលោកយាយ មិនបានបង្ហាញការឈឺចាប់នោះទេ ។ 




ថ្ងៃទី ៨ 

ខ្ញុំបានទៅពិនិត្យមើលមុខរបួសរបស់លោកយាយ សប្តាហ៍ចំនួន ២ ដង ។ ឃើញថារហូតមកទល់ថ្ងៃទី ០៨ នៃការព្យាបាលរបស់លោកយាយ មានសភាពប្រសើរឡើងបានយ៉ាងច្រើន ។ 




ថ្ងៃទី ១១ 

ខ្ញុំនៅតែបន្តព្យាបាលលោកយាយតាមរបៀបដដែល​ ។ ស្នាមរបួសហាក់ក្រៀមទៅៗ រហូតគួរឲ្យកត់សម្គាល់ និងល្អប្រសើរ រហូតធ្វើឲ្យលោកយាយ ញញឹមចេញមកទាំងទឹកមុខស្រស់ស្រាយ ។ 

ដូចដែលនៅក្នុងរូបភាពបានឲ្យដឹងថា របួសក៏លែងហើមដូចមុខទៀតដែរ ។ ដៃដែលធ្លាប់គ្រូពេទ្យអោយទៅកាត់ចោល បែរជាត្រូវបានព្យាបាលឲ្យជាសះស្បើយក្នុងរយៈពេលត្រឹម ៧ សប្តាហ៍ ។ 

គួរបញ្ជាក់ឲ្យដឹងថា គ្រូពេទ្យដែលបានព្យាបាលដល់លោកយាយ Srey Crieat គឺមានឈ្មោះលោក Ian Kydd’Miller សព្វថ្ងៃលោកគឺជាអ្នកថតរូបឯករាជ្យម្នាក់ ហើយបច្ចុប្បន្ននេះកំពុងតែធ្វើការនិងរស់នៅតំបន់អាស៊ីអាគ្នេយ៍ ។ បើយោងតាមបទពិសោធន៍ លោក Ian Kydd’Miller មានជំនាញជាមួយនិងការថតរូបនេះ អស់រយៈពេលជាង ៤ ឆ្នាំមកហើយ ។ 

ក្រៅពីអាជីពជាអ្នកថតរូប លោក Ian Kydd’Miller ក៏ត្រូវបានគេស្គាល់ថា ជាគិលានុបដ្ឋាយិកាដ៏អស្ចារ្យម្នាក់ថែមទៀតផង ។ ដោយសារតែសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគិលានុបដ្ឋាយិកា ជាមួយនិងបទពិសោធន៍ក្នុងវិស័យនេះអស់រយៈពេលជាង ៤០ ឆ្នាំ លោក Ian Kydd’Miller ក៏មានជំនឿថា ខ្លួនអាចយកវាមកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាបាន ៕

 








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ fusion07miller


Tags: Local news Social news Srey Crieat Ian Kydd’Miller