CamNews

តារា 

ខ្ញុង ប្រតិកម្ម​នឹង​ព័ត៌​មាន​ថា ធ្វើ​ចរិត​មិន​សមរម្យ ដាក់​អា​​ជីវ​ករ​​ផ្សារព្រែក​ព្នៅ (Video Inside)

ភ្នំពេញ៖ បន្ទាប់ពីតារាកំប្លែង សម្បូរវោហារស័ព្ទ សម្ដីហូរដូចចាក់ទឹក អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង ត្រូវបានទទួលព្រនង់រិះគន់យ៉ាងចាស់ដៃ ពីសំណាក់ទស្សនិកជនថា នាងបានបញ្ចេញអត្តចរិកឆ្មើងឆ្មៃ និងជេរប្រមាថខ្លាំងៗ ទៅលើអាជីវករ នៅផ្សារព្រែកព្នៅ រួចមិនទាន់បានប៉ុន្មានផង ស្រាប់តែតារាកំប្លែងរូបនេះ ប្រញាប់ប្រញាលចេញមុខ បកស្រាយបំភ្លឺ ដល់មហាជនថា រឿងដែលគេចុះផ្សាយ និងចោទប្រកាន់នោះ មិនមែនជាការពិតទេ គឺមានអ្នកចង់ជាន់ឈ្លីកិត្តិយស និងទម្លាក់ប្រជាប្រិយភាព របស់នាង។

តាមរយៈសារឃ្លីបវីដេអូ ដែលមានរយៈពេល ៤៖១៩នាទី របស់តារាសម្តែង និងជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន អ្នកនាង ខ្ញុង បានចេញមុខបកស្រាយ លាយឡំ នឹងស្នាមញញឹមថា «ខ្ញុំជាតារាល្បី ប្រសិនបើមានបញ្ហាជម្លោះ ដូចការលើកឡើងនោះមែន ហេតុអីបានជាគ្មានវីដេអូ ឬរូបភាពជាសន្លឹក បង្ហោះនៅលើបណ្តាញទំនាក់ទំនង សង្គម Facebook ព្រោះសម័យនេះ មិនថាមានរឿងតូចតាច អ្នកធម្មតាណាឡើយ ឲ្យតែមានបញ្ហា គឺតែងតែត្រូវបានគេ យកមកបង្ហោះជាសាធារណៈ ចែកចាយពេញហ្នឹង..! តែសម្រាប់ខ្ញុំហេតុអី បានជាអត់មាន…» ។

នៅក្នុងឃ្លីបវីដេអូនោះ តារាកំប្លែងរូបនេះ បានស្រែក ប្រកាសក្តែងៗថា ការចុះផ្សាយបែបនេះ វាគឺជារឿងអយុត្តិធម៌ និងប៉ះពាល់កិត្តិយស នាងខ្លាំងណាស់… ចង់ដឹងថាតារារូបនេះ ចេញមុខបកស្រាយ យ៉ាងណាខ្លះទាក់ទង និងបញ្ហានេះ មានតែទៅទស្សនា សម្តីផ្ទាល់របស់នាង ទាំងអស់គ្នា ថាតើនាងមានអំណះអំណាងអ្វី ដើម្បីបកស្រាយប្រាប់ដល់មហាជន បានដឹង ?

 

ដំបូងឡើយយើងឃើញWesiteមិនល្បីមួយសរសេរចេះតែនិយាយបង្ខូចគាត់ដោយគ្មានរូបអ្វីនិងគ្មានភាពប្រាកដអ្វីបន្តិចឡើយដល់ក្រោយមួយថ្ងៃយើងបានឃើញWebsiteធំៗមួយចំនួនCopyអត្ថបទពីWebsiteមិនល្បីមួយនោះកែកុនខ្លះៗមកចេះតែនិយាយតាមគេដែរដោយគ្មានភាពប្រាកដជាក់លាក់សោះ។គិតទៅចំាតែហៃអើតាមគ្នាមែនទំាងមិនដឺងអ្វីជាការពិតទាល់តែសោះធ្វើអោយប៉ះពាល់ដល់មនុស្សម្នាក់ដែលគ្នាមិនដឹងអ្វីសោះព្រោះតែជាចេតនាWebsiteមួយបំផុសឡើងសោះធ្វើបាបគ្នាសោះអាណិតខ្មែរគ្នាឯងផង

Posted by Town FM 102.25 on Saturday, 25 April 2015

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh