ព័ត៌មានកីឡា៖ លោក Jose Mourinho ត្រូវបានធ្វើឲ្យអាម៉ាសមុខជាខ្លាំង ដោយកីឡាករក្លឹប Chelsea របស់លោក មួយការប្រកួតយប់មិញចាញ់ក្រោមដៃម្ចាស់ផ្ទះ Leicester City ២-១ និងគោលជំហររបស់ក្លឹប ក្នុងតារាង Prmier League ។ តែគាត់នៅនៅតែទទួចថា ទោះបីជាចាញ់យ៉ាងណាក៏ដោយ ក៏មិនដល់ថ្នាក់ ដកបេក្ខភាពពីការចូលរួមប្រកួតផងដែរ។
ក្លឹប Chelsea ជួបរឿងស៊យ ផ្ទួនៗគ្នាក្នុងរដូវកាលនេះ បន្ដការចាញ់ច្រើនជាងការឈ្នះ រហូតមកទល់មួយការប្រកួតយប់មិញ ជាមួយ Leicester City កាន់តែកើនតួរលេខ ធ្លាក់តំណែងពីលេខរៀងទី ១៤ មកទី ១៦វិញម្ដង។ ការបរាជ័យនេះ ទោះបីជាយ៉ាងណាក៏ដោយ លោក Jose Mourinho ក៏ចេះមានការខ្មាស់អៀនខ្លួនឯងដែរ ដោយគាត់បានបង្ហាញថា » ថ្វីត្បិតតែពួកយើងមិនអាចបញ្ចប់ត្រឹមលេខរៀង ទី៤ មែនក៏ដោយក្ដី ប៉ុន្ដែពួកយើង ក៏អាចបញ្ចប់ត្រឹមលេខរៀងទី៦ វិញម្ដងព្រោះក្រុមជាច្រើនក៏កំពុងតែធ្លាក់ពិន្ទុផងដែរ ។ តែខណៈពេលនេះ អ្វីដែលខ្ញុំចង់និយាយនោះ គឺ Chelsea កំពុងស្ថិតក្នុងតំបន់មួយ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា ខ្មាសគេខ្លាំងណាស់» ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ .onefootball