ព័ត៌មានកីឡា៖ ក្លឹបធំៗពីរប្រចាំនៅអង់គ្លេស គឺ Arsenal និង Man United បានត្រូវដៃគូរទីផ្សារទឹកដីខាងក្រៅឲ្យតំរុយ មុខសញ្ញាខ្សែបម្រើដែលអ្នកទាំងពីរចង់បានហើយ គឺតម្លៃដល់ទៅ ៧២ លានផោន ។
ខ្សែបម្រើក្លឹប PSG វ័យ ២២ឆ្នាំមានឈ្មោះថា Marco Verratti ត្រូវបាន Arsenal និង Man United តាមចែរចង់អស់រយៈពេល មួយរដូវកាលទៅហើយ ហើយការលពីរដូចកាលរទីផ្សារដោះដូរកីឡាករ មុនការចរចាររបស់ អ្នកទាំងបីនៅមិនទាន់ត្រូវគ្នានៅ ហើយ ។ ប្រភពព័ត៌មានដដែលបានបន្ដទៀតថា Marco Verratti ក៏មានបំណងចង់ចាកចេញ ផងដែរប៉ុន្ដែ ការចរចាពេលនោះ មិនទាន់បង្ហាញលទ្ធផនៅឡើយ ។
លោក Donato Di Campli ដែលជាឈ្មួញកណ្ដាល បានថ្លែងផងដែរថា តម្លៃនេះគឺពិតជាថ្លៃពេកហើយ ដល់ទៅ ៧២ លានផោន បើគិតទៅគឺស្មើនឹង ១០០ លានយូរ៉ូ ខណៈដែលតម្លៃនេះកំពុងតែបំបែកកំណត់ត្រា ទីផ្សារតម្លៃក្នុងទឹកដីអង់គ្លេស។ ប៉ុន្ដែទោះជាយ៉ាងណា តម្លៃនេះគឺស្មើនឹង ខ្សែបម្រើរបស់ក្លឹប Juventus គឺកីឡាករ Pogba ។
Marco Verratti កឺជាកីឡាករដែលមានវ័យក្មេង នឹងក្លាយជាលំដាប់កីឡាករដ៏ឆ្នើម ប្រចាំនៅ PSG ខណៈដែលរូបគេ ទើបតែឡើងតំណែងពីក្រុម យុវជន Pescara ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ footballfancast