CamNews

យល់ដឹង 

​ទទួលទាន​គ្រឿង​ស្រវឹងច្រើនពេក បង្កើន​អត្រា​កើត​ជម្ងឺ​មហារីក​


ការស្រាវជ្រាវ​បាន​អះអាងថា ការ​ទទួលទាន​ស្រា​បៀ​ក្នុង​បរិមាណ​ច្រើនជាង​១​ផា​ញ​(​ប្រហែល ៤៧៣​មី​លី​លីត្រ​)​ក្នុង​មួយ​ថ្ងៃ​អាច​បង្កើន​អត្រា​កើត​ជម្ងឺ​មហារីក​។​

​សិក្សា​ទូទៅ​នៅ​តំបន់​អឺរ៉ុប​លើ​មនុស្ស​៣៦៣.៩៨៨​នាក់​បាន​កត់ត្រា​នៅក្នុង​ទិនា​នុប្ប​វត្ត​វេជ្ជសាស្ត្រ ​អង់គ្លេស​ដោយ​បាន​រកឃើញ​ថា នៅក្នុង​ចំណោម​បុរស​១០​នាក់ មាន​១​នាក់​កើត​ជម្ងឺ​មហារីក​និង​នៅ​ក្នុង​ចំណោម​ស្ត្រី​៣៣​នាក់​មាន​១​នាក់​កើត​ជម្ងឺ​មហារីក​ដែល​បណ្តាល ​មកពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​កាលពី​អតីត​និង​ពេលបច្ចុប្បន្ន​។​
​ ​
​ជាង​១៨​ភាគរយ​នៃ​ជម្ងឺមហារីក​ដែល​ទាក់ទង​នឹង​គ្រឿង​ស្រវឹង​នៅក្នុង​ចំណោម​បុរស​និង​ប្រហែល​៤​ភាគរយ​នៅក្ន ុង​ចំណោម​ស្ត្រី​គឺមាន​ទំនាក់ទំនង​នឹង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​។​
​ ​
​អង្គការ​សប្បុរសធម៌​ផ្នែក​ជម្ងឺមហារីក​បាន​អះអាងថា គ្រប់​គ្នា​គួរ​កម្រិត​ការ​ទទួលទាន​គ្រឿង​ស្រវឹង​របស់​ពួកគេ​ដើម្បី​កាត់បន្ថយ​អត្រា​កើត​ជម្ងឺមហារី ក​។​

​ការសិក្សា​នេះ​បាន​គណនា​ថា នៅក្នុង​ឆ្នាំ​២០០៨ ទម្លាប់​ទទួលទាន​គ្រឿង​ស្រវឹង​ពី​អតីត​និង​ពេល​បច្ចុប្បន្ន​មាន​ចំណែក​នៅក្នុង​ករណី​កើត​ជម្ងឺមហារីក​ជិត​ ១៣.០០០​នាក់​នៅក្នុង​ប្រទេស​អង់គ្លេស​។​
​ ​
​ការស្រាវជ្រាវ​ពីមុន​បានបង្ហាញ​ទំនាក់ទំនង​រវាង​ការ​ទទួលទាន​គ្រឿង​ស្រវឹង​និង​ជម្ងឺ​ហា​រីក​បំពង់​រំលាយ ​អាហារ ថ្លើម និង​ពោះវៀន និង​ជម្ងឺមហារីក​ដោះ​នៅក្នុង​ចំណោម​ស្ត្រី​។​
​ ​
​នៅពេល​ជាតិ​អាល់កុល​ត្រូវបានធ្វើ​សំយោគ​នៅក្នុង​រាងកាយ វា​ចាប់ផ្តើម​បង្កើត​នូវ​ជាតិគីមី​ម្យ៉ាង​ដែល​អាច​បំផ្លាញ DNA ដែល​ធ្វើឲ្យ​មានឪ​កាសកើត​ជ​ម្ងឺ​មហារីក​។​
ប្រភព Cambodia Express News

Tags: