(ភ្នំពេញ)៖ អ្នកចាប់ម៉ូយ ឲ្យហាងខារ៉ាអូខេចំនួន២កន្លែង ស្ថិតនៅតាម ផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានបង្កភាព អណាធិបតេយ្យសារជាថ្មី ដោយសារតែពួកគេ បានប្រើអំពើហិង្សា ដាក់គ្នារហូតមានរងរបួសទៀតផង នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥។
ហាង Karaoke ទី១-ឈ្មោះថា «សប្បាយរាត្រី» និងមួយកន្លែងទៀត ឈ្មោះ «ស្កាយស្តារ»។
ប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ Fresh News ថាការវាយតប់ និងប្រើអំពើហិង្សា ដាក់គ្នារវាងហាងទាំង២នេះ បានបណ្តាលឲ្យយុវជនម្នាក់ នៅហាង Karaoke ស្កាយស្តារ រងរបួស ដោយសារភាគីហាង សប្បាយរាត្រី គប់មួយឈើជ្រុងត្រូវត្រង់ក្បាល។
ប្រជាពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវមួយនេះ សូមសំណូមពរ ដល់អាជ្ញារធរខណ្ឌមេត្តាចុះពិនិត្យ និងមានវិធានការឲ្យតឹងរឹងផង ពីព្រោះតែងតែបង្កភាព អណាធិបតេយ្យ ស្ទើរជារៀងរាល់យប់ តាមរយៈការរត់ដេញចាប់ ម៉ូយយ៉ាងប្រសេចប្រសាចទៀតផង។
យ៉ាងណាក៏ដោយ នាពេលកន្លងទៅ គេសង្កេតឃើញអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ បានចុះទៅបិទជាច្រើនដង ក្រោយពេលដែលមានសកម្មភាព អណាធិបតេយ្យបែបនេះ៕
អ្នកចាប់ម៉ូយឲ្យហាង Karaoke នៅតាមផ្លូវ២០០៤ បង្កភាពអណាធិបតេយ្យ វាយតប់គ្នារហូតមានរបួស
Posted by FN Photo on Tuesday, December 15, 2015
ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី