មីលែន៖ អ្នកស្លាប់ដោយសារក្នុង ឧប្បតិហេតុកប៉ាល់ដឹកទំនិញ បុកប៉មបញ្ជា និងត្រួតពិនិត្យ
នៅភាគខាងជើង ទីក្រុងកំពង់ផែ ហ្គិនណូ ប្រទេស អ៊ីតាលី បានកើនឡើងដល់ ០៧នាក់ហើយ
គិតមកដល់ល្ងាចថ្ងៃពុធ ទី០៨ ខែឧសភា ខណៈជាច្រើននាក់ទៀត រងរបួស និងកំពុងបាត់ខ្លួន។
ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភាថា ក្រុមអ្នកមុជទឹកនៅ
តែ បន្តរុករកអ្នកបាត់ខ្លួន ដែលបានជាប់នៅក្រោមទឹក ជាមួយនឹងគំនរបាក់បែក នៃប៉បបញ្ជា និង
ត្រួតពិនិត្យដែលមានកម្ពស់ ៥០ម៉ែត្រ ដែលត្រូវកប៉ាល់ដឹកទំនិញ ជូលី ន័ររ៉ូ បុកកាលពីរាត្រីថ្ងៃ
អង្គារ។
កប៉ាល់ដឹកទំនិញ ដែលមានប្រវែង ២៣៩ម៉ែត្រ ផ្ទុកទំនិញជិត ៤០.៦០០តោន ភ្លាមៗនោះ បាន
បុកជាមួយនឹងបេតុង និងកញ្ចក់នៃប៉បទឹក ខណៈរៀបនឹងបើកចេញ ពីកំពង់ផែក្នុងលក្ខខណ្ឌ
យឺតៗធម្មតា។
ក្រុមអ្នកជួយសង្គ្រោះមួយរូប បានប្រាប់ ស៊ិនហួថា «យើងកំពុងប្រើគ្រប់វិធី ដើម្បីស្វែងរកអ្នកដែល
កំពុងបាត់ខ្លួនក្រោមគំនរបាក់បែក ក្នុងជម្រៅទឹកសមុទ្រ ១០ម៉ែត្រ»។ លោកបានកត់សម្គាល់ឃើញ
ថា ឧប្បតិហេតុនេះ បានកើតឡើងអំឡុងពេល មានការប្តូរវេននៅកន្លែង កើតហេតុ មានន័យថា
ក្រុមមន្រ្តី និងទាហានជើងទឹកចំនួន ១៣នាក ដែលចំនួននេះច្រើនជាង ពេលធម្មតា ស្ថិតនៅក្នុង
ប៉មនោះ។
អ្នករបួសពីរនាក់ ក្នុងចំណោមបួននាក់ ស្ថិតក្នុងអាការៈធ្ងន់ធ្ងរ ខណៈសាកសពជនរងគ្រោះ មួយ
ចំនួនទៀត ត្រូវបានគេរកឃើញនៅក្នុងទឹក ជិតជណ្តើរឡើងប៉ម។
រដ្ឋមន្រ្តីផ្នែកហេដ្ឋារចនាសម្ព័ន្ធ អ៊ីតាលី លោក មូរីស៊ីអូ លូពី បានដល់កន្លែងកើតហេតុភ្លាមៗផង
ដែរ ដោយលោកបាននិយាយថា មូលហេតុដែលបណ្តាលឲ្យមានហេតុការណ៍នេះឡើង គឺរួម
មានបញ្ហាគ្រឿង ម៉ាស៊ីនកប៉ាល់ ឬខែ្សកាបទាក់ទូក។
នៅក្នុងឧប្បតិហេតុនេះដែរ មន្រ្តីជើងទឹកអ៊ីតាលី បាននិយាយថា រដ្ឋអាជ្ញារក៏បានបើកការ ស៊ើប
អង្កេតពីរផងដែរ ពាក់ព័ន្ធបញ្ហានេះ ដើម្បីដឹងមូលហេតុ ពិតប្រាកដថាតើបណ្តាលមកពី បញ្ហា
បច្ចេកទេស ឬជាអំពើមនុស្សឃាត ចំណែកកាពីទែនកប៉ាល់ ក៏ត្រូវប៉ូលីសយក ទៅសួរនាំផង
ដែរ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល