CamNews

តារា 

តារាប្រុស​កូរ៉េ​ល្បីៗ​១៤ដួង រក​ចំណូល​បាន​ច្រើន​បំផុត ក្នុង​អាជីព​ជា​អ្នក​សិល្បៈ

កូរ៉េ៖ កន្លងទៅគេហទំព័រ កំសាន្តយើងខ្ញុំ បានបង្ហាញប្រិយមិត្ត ពីតារាស្រីកូរ៉េមួយចំនួន ដែលរកចំណូលបានច្រើនបំផុត ក្នុងវិស័យភាពយន្ត ។ ប៉ុន្តែថ្ងៃនេះ កំសាន្តយើងខ្ញុំ សូមនាំអារម្មណ៍ប្រិយមិត្តមកទស្សនា តារារូបសង្ហា របស់កូរ៉េខាងត្បូង១៤ដួង ដែលរកចំណូលបានច្រើនបំផុតវិញម្ដង ហើយព័ត៌មាន ពីប្រាក់ចំណូលនេះដែរ គឺត្រូវបានបង្ហើបឲ្យដឹង ពីផលិតកម្មរបស់ពួកគេ និងក្រុមហ៊ុន ពាណិជ្ជកម្មផ្សេងៗ និងមនុស្សសំខាន់ ក្នុងវិស័យសិល្បៈ ។


ខាងក្រោមនេះជាតារាប្រុសកូរ៉េ១៤ ដួងដែលរកចំណូលបានច្រើនបំផុត!

14.លោក Yook Sung Jae តារាសម្តែងក្នុងរឿង The Village ទទួលបានចំណូល ៨៤០០ ដុល្លារអាមេរិក ក្នុងពេលសម្ដែងភាពយន្តមួយភាគ ដែលកន្លងមកអ្នកគាំទ្រ តែងតែគិតថា តារាចម្រៀង ដែលក្លាយខ្លួនជាតារាសម្តែង មិនអាចរកចំណូលបានច្រើននោះទេ ។

13. លោក Lee Joon ត្រូវគេស្គាល់ថា ជាតួឯកប្រុសក្នុងរឿង Heard It Through the Grapevine អាចរកចំណូលបាន៨៤០០ ដុល្លារផងដែរ ក្នុងការថតខ្សែភាពយន្តមួយភាគ ។


12. លោក Kim Woo Bin តារារូបសង្ហាដែលកំពុងល្បីឈ្មោះបោះសម្លេងរូបនេះត្រូវបានឱ្យដឹងថារកចំណូលបានរហូតដល់៤២០០០ ដុល្លារអាមេរិកក្នុងភាពយន្តមួយភាគ។


11. លោក Joo Won ដែលលេចមុខ ក្នុងខ្សែរភាពយន្តថ្មី Yong Pal រកចំណូលបានរហូត ដល់៤២០០០ ដុល្លារអាមេរិក ផងដែរ ក្នុងពេលសម្ដែងភាពយន្តមួយភាគ។


10.លោក Ji Chang Wook ជាតាសម្តែង ក្នុងរឿង Healer ក៏អាចរកចំណូល បាន៤២០០០ ដុល្លារផងដែរ ក្នុងមួយភាគ ។


9. លោក Song Joong Ki ប្រុសស្អាត ដែលជាតួឯកក្នុងរឿង A Werewolf Boy ហើយនឹងបន្តសម្តែងរឿងថ្មី Descendant of the sun តារារូបនេះត្រូវគេបង្ហើបឱ្យដឹងថា សម្រាប់រឿងនេះគេនឹងទទួលបានរហូតដល់ ៥០៣០០ ដុល្លារក្នុងមួយភាគ ។


8. លោក Lee Jong Suk តារាសម្តែងដ៏ល្បីដែលល្បាញ ដែលជាតួឯកក្នុងរឿង Pinocchio ជាមួយស្រីស្អាត Park Shin Hye ត្រូវបានឲ្យដឹងថា ទទួលបានចំណូលរហូតដល់ ៥០៣០០ ដុល្លារអាមេរិកក្នុងមួយឈុត ។


7.លោក Yoo Ah In ដែលនឹងលេចមុខម្តងទៀតក្នុងខ្សែភាពយន្ត Six Flying Dragons ក្នុងខែតុលាខាងមុខនេះទទួលបានដល់ទៅ ៥៨៧០០ ដុល្លារអាមេរិកក្នុងការថតមួយភាគ ។


6. លោក Lee Seung Gi តួឯកប្រុសក្នុងរឿងក្នុងរឿង« សង្សារខ្ញុំជាកញ្ជ្រោងកន្ទុយ៩»អាចរកចំណូលបានរហូតដល់ ៥៨៧០០ ដុល្លារអាមេរិក ។


5. លោក Lee Min Ho តារារូបសង្ហាវ័យ២៨ឆ្នាំដែលលេចមុខក្នុងភាពយន្តល្បីៗជាច្រើនដូចជា រឿង Boy over Flower ត្រូវបានគេដឹងថា អាចរកចំណូលបានទៅដល់ ៥៨៧០០ដុល្លាអាមេរិកក្នុងមួយភាគ និងគ្រប់រឿងដែលគេទទួលសម្តែង ។


4. លោក So Ji Sub អាចទទួលបានចំណូល៦៧១០០ដុល្លារអាមេរិ ក្នុងការថតខ្សែភាពយន្តមួយភាគ ហើយចំណូលដែលតារារូបនេះទទួលបាន គឺក្នុងខ្សែភាពយន្ត The Master’ Sun ហើយតារារូបនេះ កំពុងការគាំទ្រយ៉ាងសម្បើមដោយសារទេពកោសល្យ សម្តែងដ៏ឥតខ្ចោះរបស់គេ។


3. លោក Jo In Sung ជាតារាប្រុសដ៏ពេញនិយមម្នាក់ដែរក្នុងវិស័យភាពយន្តកូរ៉េ។ តារារូបនេះក៏ទទួលបានចំណូល៦៧១០០ដុល្លារអាមេរិកផងដែរ ក្នុងខ្សែភាពយន្តមួយភាគ។


2. លោក Hyun Bin មុនពេលចូលហាត់ទាហ៊ាន តារារូបសង្ហា Hyun Bin បានទុកស្នាដៃដ៏ល្បីមួយ ក្នុងខ្សែភាពយន្ត Secret Garden ជាមួយតារារូបស្រស់ Ha Ji won ហើយភាពយន្តនេះ គេអាចទទួលបានមួយឈុត ៨៣៩០០ ដុល្លារអាមេរិកក្នុងមួយភាគ ។


1.លោក Kim Soo Hyun ជាតារាដែលរកចំណូល បានច្រើនបំផុត ក្នុងភាពយន្តកូរ៉េ ។ ប្រុសស្អាតរូបនេះ លេចមុខក្នុងភាពយន្តជាច្រើនដូចជា រឿង My Love From Another Star, The Moon That Embraces the Sun, និងភាពយន្តចុងក្រោយនេះ គឺ Producer ដែលក្នុងមួយភាគ Kim Soo Hyun ទទួលបាន ៨៣៩០០ ដុល្លាអារមេរិកឯណោះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh