CamNews

តារា 

Miley Cyrus បង្អួតរូបសាក់ថ្មី របស់នាងនៅក្នុងមាត់ ដែលទស្សនិកជន ឃើញហើយគ្រវីក្បាល ជាមិនខាន

តារាចំរៀងស្រី Miley Cyrus ម្ចាស់ Concert Bangerz ដែលបានធ្វើ អោយអណាព្យាបាល ពេញ សហ​រដ្ឋអាមេរិក មានការព្រួយបារម្ភ ពីកូនៗពួកគាត់ ដោយសារតែការ សំដែងប្លែកៗ និងសិចស៊ី ហួសហេតុ របស់នាង ។

ថ្មីៗនេះ នាងបានបន្ថែម រឿងចំលែកមួយ ដើម្បីអោយនាង កាន់តែល្បី និងក្លាយជា Miley Cyrus ដែល មានតែមួយ គ្មានពីរ លើលោក ។ នាងទើបតែ បង្ហាញរូបសាក់ ថ្មីមួយដ៏ គួរអោយចង់សើច នោះគឺនាង សាក់រូបខ្លាលឿង កំសត់មួយ ដែលមើលទៅ គ្មានកាចអីទេ ហើយដូចស្នាដៃ ក្មេងគូលេងអញ្ចឹង ។ ហើយចំណែក កន្លែងដែលនាង បានសាក់វិញនោះ គឺកាន់តែអស្ចារ្យទៅទៀត គឺនាងសាក់នៅ ក្នុងមាត់របស់នាង តែម្តង ។

Miley Cyrus

យើងមិនដឹងថា នាងគិតយ៉ាងណាទេ បានទៅសាក់រូប បែបនេះដាក់ ក្នុងមាត់របស់នាង ដែលការ លុបសាក់ម្តង អាចអស់តំលៃ រហូតដល់ទៅ ២០០០ ដុល្លារ ហើយបើនាង សាក់រូបបែបនេះ តើនាងស្តាយ ក្រោយនៅ ពេលក្រោយឬក៏អត់?

 

ប្រែសម្រួល ៖​ លីលី
ប្រភព ៖ mirror


Tags: star singer miley cyrus tattoo