ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារព័ត៌មានចិន ប៊ីប៊ីស៊ី បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២១ ខែមិថុនា ឆ្នាំ ២០១៤ នេះថា ក្រុមអ្នកលេង ១៣ នាក់ត្រូវបានប៉ូលិស បាញ់សម្លាប់ នៅក្នុងការវាយប្រហារ មួយ កាល ពីព្រឹកថ្ងៃសៅរ៍នេះ ទៅលើស្ថានីយ៍ប៉ូលិសនៃខេត្ត ហ្ស៊ីនជាង ភាគខាងលិច ប្រទេសចិន។
មន្ត្រីប្រចាំតំបន់បាន រាយការណ៍ ថា ប៉ូលិស ៣ នាក់ផងដែរ បានរងរបួសក្នុងការវាយប្រហារនោះ ប៉ុន្តែមិន បានបណ្តាល ឲ្យជនស៊ីវិលណាម្នាក់រងគ្រោះថ្នាក់ឡើយ។ គួរបញ្ជាក់ថា ក្រុមជនពាល បាន បើក រថយន្ត សម្រុកចូល ទៅក្នុងស្ថានីយ៍ប៉ូលិសក្នុងសង្កាត់ យេឆេង នៅភាគខាងត្បូងខេត្ត ហ្ស៊ីន ជាង ហើយក៏បំផ្ទុះ រថយន្តនោះតែម្តង។
ភ្លាមៗប៉ូលិស បានឆ្លើយតបវិញដោយ បាញ់សម្លាប់ក្រុមជនពាលបាន ១៣នាក់។ កងកម្លាំងប៉ូលិស កំពុងបន្តធ្វើការ ស៊ើបអង្កេតរកមូលហេតុពិត នៃការវាយប្រហារនេះ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី