CamNews

ព័ត៌មានអន្តរជាតិ 

ឥណ្ឌាៈ ជនជាប់ចោទ រំលោភសិស្ស ពេទ្យស្រី ស្លាប់ក្នុងគុក

ប៊ីប៊ីស៊ី៖ យោងតាមព័ត៌មាន ពីគេហទំព័រ ទូរទស្សន៍ ប៊ីប៊ីស៊ី បានចេញផ្សាយនៅថ្ងៃចន្ទ ទី១១
ខែមីនា ឆ្នាំ២០១៣ នេះថា ជនជាប់ចោទ ដែលត្រូវបានចាប់ឃុំឃាំង ពីបទរួមគំនិតគ្នា រំលោភ
ទៅលើនិស្សិតស្រីពេទ្យឥណ្ឌា កាល ពីចុងឆ្នាំ ២០១២ កន្លងទៅនេះ ត្រូវបានមេធាវីរបស់ គេ
បញ្ជាក់ថា បុរសម្នាក់នោះបានស្លាប់ទៅហើយ នៅ ក្នុងមន្ទីរឃុំឃាំងនៃរដ្ឋធានីញូដេលី។

ជនជាប់ចោទម្នាក់ក្នុងចំណោមជនចាប់ចោទ ដទៃទៀតដែលកំពុងជាប់ឃុំនោះ មានឈ្មោះថា
រ៉ាម ស៊ីង បានស្លាប់នៅក្នុងពន្ធនាគារ ទីហារ ក្នុងរដ្ឋធានីញូដេលី។ ចំពោះមូហេតុដែលនាំឲ្យ
ជនជាប់ចោទរូបនេះ ស្លាប់នៅមិនទាន់បានបញ្ជាក់ឲ្យដឹងនោះទេ ហើយក្នុងរបាយការណ៍នៃ
ការស្លាប់នោះក៏មិនមានបញ្ជាក់អ្វី ឲ្យច្រើនលើសនេះដែរ។

គួរបញ្ជាក់ផងដែរថា បុរស ៥នាក់ដែលត្រូវបានតុលាការចោទប្រកាន់ពីបទចាប់រំលោភ សិស្ស
ស្រីពេទ្យអាយុ ២៣ឆ្នាំនោះ បានបដិសេធនូវទង្វើនេះ ដែលជាហេតុធ្វើឲ្យការកាត់ក្តីត្រូវបាន
អូសបន្លាយ និង ធ្វើការស៊ើប អង្កេតជាបន្តទៀត។

បើតាមប្រភពព័ត៌មានឥណ្ឌា NDTV បានបញ្ជាក់ថា រ៉ាម ស៊ីង បានស្លាប់ដោយសារចងកខ្លួនឯង
កាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃនេះ ម៉ោងនៅក្នុងតំបន់៕

www.dap-news.com

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ