CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមមនុស្ស ផ្អើលទៅសាទរ ស្តេចថៃ Bhumibol Adulyadej យាងចេញពីមន្ទីរពេទ្យ

ព័ត៌មានអន្តរជាតិ ៖ ដើម្បីជាការសាទរក្នុងដំណើរយាងចេញពីមន្ទីរពេទ្យ ក្រោយពីសម្រាក
ព្យាបាលអស់រយៈពេល ៤​ ឆ្នាំ របស់ស្តេចថៃ Bhumibol Adulyadej ក្រុមមនុស្សដែលជាពល
រដ្ឋថៃជាច្រើន   បានមកប្រមូលផ្តុំគ្នានៅតាមផ្លូវ   ក៏ដូចជា  នៅក្បែរមន្ទីរពេទ្យ  Siriraj ទីក្រុង
បាំងកក ប្រទេសថៃ នេះបើតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរទេស
CNN ។

គួររំឭកផងដែរថា​ ព្រះអង្គម្ចាស់ Bhumibol Adulyadej គឺជាស្តេចមួយអង្គ ដែលមានវ័យ ៨៥
ព្រះវស្សា ហើយក៏ជាស្តេច ដែលបានឡើងគ្រងរាជ្យ យូរជាងគេបំផុតផងដែរនៅលើសកល
លោក។ យ៉ាងណាមិញ បើតាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុករបស់ប្រទេសនេះ
បានអះអាងអោយដឹងថា ស្តេចអង្គនេះ  បានចូលសម្រាកនៅឯមន្ទីរពេទ្យ  Siriraj កាលពីអំ
ឡុងខែកញ្ញា ឆ្នាំ ២០០៩ កន្លងទៅ  ដើម្បីធ្វើការសម្រាក  និង ព្យាបាលរោគហើមសួតរបស់
ព្រះអង្គ។

ដោយឡែក  ម្ចាស់ក្សត្រី  Sirikit វ័យ ៨០ ឆ្នាំ ដែលត្រូវជាព្រះរាជអគ្គមហេសី   របស់ព្រះអង្គ
ម្ចាស់ Bhumibol Adulyadej   ក៏ត្រូវបានរកអោយឃើញថា បានយាងចូលសម្រាក និង ព្យា
បាលជម្ងឺលំហូរឈាម   ចូលទៅក្នុងខួរក្បាល  នៅក្នុងមន្ទីរពេទ្យមួយនេះផងដែ  រកាលពីអំ
ឡុងខែកក្កដា ឆ្នាំ ២០១២។

ដោយឡែក ក្នុងដំណើរយាងវិលត្រលប់ចូលទៅក្នុងព្រះបរមរាជវាំងជាប់មាត់សមុទ្រ ​នាខេ
ត្ត Hua Hin  ប្រទេសថៃនោះ  គឺឃើញមានការសាទរ  ពីសំណាក់ក្រុមប្រជាពលរដ្ឋថៃយ៉ាង
ច្រើនកុះករផងដែរ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: Thai king Bhumibol Adulyadej Bangkok Thailand