CamNews

តារា 

អីយ៉ា..! ពេជ្រ សិរីរ័ត្ន រៀន​បាញ់​កាំភ្លើង មាន​បំណង​អីហ្នឹង..?

ភ្នំពេញៈ ពិធីការិនីធ្លាប់ជំពប់ នឹងរឿងរ៉ាវអាស្រូវស្នេហា មិនចេះចប់មិនចេះហើយ ពេជ្រ សិរីរ័ត្ន
បន្ទាប់ពីនាងបោះជំហាន ចូលប្រឡូកក្នុងវិស័យសិល្បៈវិញ ហាក់បីដូចជាព្យាយាមទាក់ទាញ ការ
ចាប់អារម្មណ៍ពីទស្សនិកជន ។ ជាក់ស្តែងថ្ងៃនេះ នាងបានបង្ហោះរូបថត ទាក់ទាញការប្រជាប្រិយ
ភាព បែបជានារីក្លាហានខុសប្លែកពីមុន ដែលតែងតែរងទឹកនេត្រា ព្រោះរឿងស្នេហា។

នាពេលកន្លងមក ទស្សនិកជនធ្លាប់តែ ឃើញស្រីស្អាតរូបស្រស់ សម្បូរអាថ៌កំបាំងស្នេហ៍ នាង ពេជ្រ
សិរីរ័ត្ន បង្ហាញពីភាពទន់ភ្លន់ បញ្ចេញវោហារស័ព្ទ បែបស្រគត់ស្រគំ និងរូបសម្រស់ការតុបតែងខ្លួន
បែបជានារីខ្មែរ ។ តែពេលនេះ អ្វីដែលជាទស្សនីយភាព ប្លែកភ្នែកនោះ គឺនាងបានបង្ហោះរូបថតមួយ
បែបជាស្ទីលថ្មី ក្នុងការហាត់រៀនបាញ់កាំភ្លើង ជារបៀបនារី សម័យថ្មីមានចិត្តមុះមុត មើលទៅស៊ីវិ
ល័យរំលេចទៅដោយ រូបសម្រស់ស្រស់សោភា ជាមួយអាវសខោខូវប៊ូយ បែបយុវវ័យ ដែលគេមិន
នឹកស្មានថា ដៃដ៏ស្រទន់តូចរបស់នាង ហ៊ានកាន់កាំភ្លើងបាញ់ ប្រៀបដូចជានារីម្នាក់ផ្សេង ដែល
យើងមិនធ្លាប់ ស្គាល់ពីមុនមកទាល់តែសោះ។

នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេសប៊ុក របស់អតីតតារាស្រី នាង ពេជ្រ សិរីរ័ត្ន បានបង្ហោះរូប
ថត ដែលនាងហាត់សម បាញ់កាំភ្លើងជាមួយគ្រូម្នាក់ នៅកន្លែងហាត់រៀន បាញ់កាំភ្លើងមួយកន្លែង។
អ្វីដែលចំឡែកអារម្មណ៍នោះគឺ ពេជ្រ សិរីរ័ត្ន មិនបានបញ្ជាក់ ពីមូលហេតុច្បាស់លាស់ទេ ថាហេតុអី
បានជានាងទៅហាត់រៀន បាញ់កាំភ្លើងបែបនេះ? ដូច្នេះចង់ដឹងថា តើនៅពេលដែលនាងស្លៀកពាក់
តុបតែងខ្លួនបែបជានារីក្លាហាន ក្នុងសមរភូមិប្រយុទ្ធ និងជានារីហាយសូរទំនើប កាន់កាំភ្លើង មើល
ទៅមានភាពខុសប្លែក និងស្រស់ស្អាតខុសប្លែក ពីមុនយ៉ាងណា ? ទៅទស្សនាទាំងអស់គ្នា...! ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pich sereyroth entertainment khmer star