"តើមានរឿងអ្វីឈឺចាប់ជាងនេះ ពេលដឹងថាសង្សារដល់ថ្ងៃរៀបការ មនុស្សដែលធ្លាប់ស្និទ្ធស្នេហា
មនុស្សធ្លាប់សន្យានឹងគ្នា បែរជាក្លាយជាប្រពន្ធរបស់គេ" នេះគឺជាឃ្លាទួញសោកមួយ នៅក្នុងបទ
ចម្រៀងថ្មី " សង្សារខ្ញុំប្រពន្ធគេ" ដែលច្រៀងដោយលោក កែវ វាសនា ក្នុងស៊ីឌីវ៉ុល ១៤៥ របស់
ផលិតកម្មសាន់ដេ ដែលទើបតែចេញលក់កាលពីពេលថ្មីៗនេះ។
អត្ថន័យនៅក្នុងបទចម្រៀងនេះ និយាយពីការឈឺចាប់រកអ្វីថ្លែងមិនបាន របស់បុរសម្នាក់ នៅពេល
ដែលដឹងថា សង្សារជាទីស្រលាញ់របស់ខ្លួន មនុស្សដែលខ្លួនធ្លាប់ថ្នាក់ថ្នមស្រលាញ់ពេញបេះដូង
ដល់ថ្ងៃរៀបការ ហើយនឹងក្លាយជាប្រពន្ធរបស់អ្នកផ្សេង ដែលនឹងគ្មានថ្ងៃថាខ្លួននឹងបានថ្នាក់ថ្នម
រូបនាងបានទៀត ជារៀងរហូតហើយ។
ពិតជាពិរោះ អន្លង់អន្លោច ហើយក៏កំសត់ខ្លាំងណាស់ដែរ ជាពិសេសសំរាប់អ្នកដែលបាន និងកំពុង
ជួបសាច់រឿងដូចអត្ថន័យនៅក្នុងបទចម្រៀងនេះ។
សូមសណ្តាប់បទ "សង្សារខ្ញុំប្រពន្ធគេ" ខាងក្រោមនេះ ទាំងអស់គ្នា ៖
ដោយ៖ សិលា