CamNews

តារា 

អេណា អ៊ីគីតា កៀក​កើយ​ប្រុស​ក្មេង​ សង្ស័យ​ជា​គូ​ស្នេហ៍​ថ្មី

ភ្នំពេញ៖ រូបថតបង្ហាញភាពស្និទ្ធស្នាល កៀកកើយផ្អែមល្ហែម តែពីរនាក់ រវាងតារាសម្តែង និយមការសិចស៊ី កញ្ញា អេណា អ៊ីគីតា ជាមួយនឹងបុរស រូបសង្ហាវ័យក្មេង ត្រូវបានគេប្រទះឃើញ ពេលតារាស្រីរូបនេះ យកទៅបង្ហោះ លើបណ្តាញសង្គមហ្វេសប៊ុក ជាបន្តបន្ទាប់ រហូតធ្វើឱ្យមហាជន អ្នកគាំទ្រមួយចំនួន បានដាក់ការស្ស័យថា បុរសរូបនោះ ជាសង្សារបណ្តូលចិត្ត របស់តារាស្រីហ៊ុព័ទ្ធ ដោយរឿងអាស្រូវស្នេហ៍ មិនសូវដាច់ នាង អេណា អ៊ីគីតា ។

តាមរយៈនៃការបង្ហាញ រូបភាពស្និទ្ធស្នាល កៀកកើយគ្នា យ៉ាងផ្អែមល្ហែម បំផុតនៅក្នុង ទំព័រសង្គមហ្វេសប៊ុក ពីសំណាក់តារាសម្តែង ចង្កេះអង្ក្រង កញ្ញា អេណា អ៊ីគីតា ពេលនេះ ត្រូវបានអ្នក គាំទ្រដាក់ការសន្និដ្ឋានថា ទំនងនាងកំពុងតែផ្តើម សុភមង្គលស្នេហាថ្មោងថ្មី ជាមួយបុរសរូបសង្ហាម្នាក់នេះ ខណៈដែលកន្លងមក នាងបានរងនូវ ព័ត៌មានថា លាក់បាំងរឿង មានប្ដីមានកូន និងមិនបានចេញមុខ បកស្រាយទៀតផង។

កញ្ញា អេណា អ៊ីគីតា បន្ទាប់ពីលេចមុខលេចមាត់ ក្នុងអាជីពសិល្បៈ នាអំឡុងពេលជាង១ឆ្នាំនេះ មកឃើញថា នាងហាក់មានភាពខុសប្លែកច្រើងជាងមុន មិនថាជីវភាពរស់នៅផ្ទាល់ខ្លួន ឬ មួយស្ទីលនៃការ តុបតែងខ្លួននោះឡើយ គឺតារាស្រីរូបនេះ តែបញ្ចេញ ពីភាពហ៊ឺហារ សិចស៊ីឡួឆាយ ជាប្រចាំ។ ខណៈដំណឹងស្នេហ៍ ក៏តែលេចឮថា ម្តងមានទំនាក់ទំនង ជាមួយបុរសក្រៅស្រុក និងម្តងទៀតថា មានទំនាក់ទំនង ជាមួយបុរស អ្នកមានទ្រព្យស្តុក ក្នុងស្រុក ។

យ៉ាងណាក្ដី ដំណឹងស្នេហ៍អាស្រូវ ជុំវិញជីវិតឯកជន របស់តារាសម្តែងស្រីរូបនេះ មិនត្រូវបានស្រា យបំភ្លឺច្បាស់លាស់ទេ ខណៈសាមីខ្លួននាង អេណា អ៊ីគីតា តែងបដិសេធដោយពាក្យ ចុងមាត់ចុងកថា ពុំធ្លាប់មានស្នេហាថ្មី ហើយក៏មិនមានអ្នកណា ជួយឧបត្ថម្ភឬទិញ របស់មានតំម្លៃណាមួយ ដើម្បីផ្គាប់ចិត្តឡើយ។ ប៉ុន្តែទោះបីជាយ៉ានេះ ក្តីតែថ្មីនេះៗ គេក៏ទើបបានឃើញ តារាសម្តែង អ៊ីគីតា បានរំលេចរូបថតជាច្រើន សន្លឹកបង្ហាញពីភាពស្និទ្ធស្នាល ផ្អែមល្ហែម ជាមួយបុរសសង្ហាម្នាក់ ក្នុងសកម្មភាពយ៉ាង សប្បាយរីករាយបំផុត ៕


 

ផ្តល់សិទ្ធដោយ ៖​ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh