សិង្ហបុរី: បើតាមប្រភពពត៌មានបានចេញផ្សាយអោយដឹងថា យានជំនិះដល់ទៅ 7 គ្រឿង
បានទទួលរងដោយបានខូចខាតយ៉ាងខ្លាំង បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ័ដល់ទៅ 2
លើក ក្នុងអំឡុងពេលតែ 15 នាទី ក្នុងកន្លែងតែមួយ។
គួរបញ្ជាក់ផងដែរថា បើតាមរបាយការណ៍ក៏បានបញ្ជាក់បន្ថែមផងដែរថា គ្រោះថ្នាក់ដល់រន្ធត់នេះ
បានកើតឡើងនៅឯទីប្រជុំជន Yishun ដែលស្ថិតនៅភាគខាងជើងប្រទេសសិង្ហបុរី កាលពីអំឡុង
យប់ថ្ងៃអាទិត្យ ។ បើតាមសម្តីរបស់មន្រ្តីប៉ូលីសដែលបានទៅដល់កន្លែងកើតហេតុ នាវេលាម៉ោង
11:20 នាទី យប់នោះ បានអោយដឹងថា ឧបទ្ទេវហេតុគ្រោះថា្នក់ចរាចរណ៍លើកដំបូង គឹបាន
បណ្តាលមកពីមានការបុកគ្នារវាងរថយន្ត Taxi ជាមួយនឹងរថយន្តផ្សេងទៀត រួមទាំងម៉ូតូផងដែរ។
ដោយក្រោយមកបុរសដែលជាអ្នកបើករថយន្ត Taxi ក៏ដូចជាអ្នកបើកបរម៉ូតូត្រូវបានអោយដឹងថា
បានរងរបួសជាទម្ងន់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីធ្វើការសង្រ្គោះ
បន្ទាន់។ លុះក្រោយមក មិនបានប៉ុន្មានផង ក្រុមមន្រ្តីប៉ូលីសដដែលនេះ ក៏បានទទួលដំណឹងមួយ
ផ្សេងទៀតដែលថា មានគ្រោះថ្នាក់ចរាចរណ៍ទីពីរ បានកើតឡើងនៅកន្លែងតែមួយ ពោលគឺរថ
យន្តTaxi ដល់ទៅ 3 គ្រឿងបានបុកគ្នាជាមួយនឹងរថយន្តទំនើប BMW ។
គួររំឮកផងដែរថា បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់ចរាចរណ៍ជាលើកទីពីរនៅកន្លែងតែមួយមិន
ដល់រយៈពេល 15 នាទីនោះ បានបង្កភាពភ្ញាក់ផ្អើលទៅដល់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ
ដោយបានបណ្តាលអោយបុរសជាអ្នកបើកបររថយន្ត BMW បានបាក់ជើង នឹងបុរសមួយផ្សេង
ទៀតបានដាច់ស្លឹកត្រចៀក ដែលភ្លាមៗនោះ ពួកគេក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការ
សង្រ្គោះបន្ទាន់៕
ដោយ ៖ រិទ្ធី
ប្រភព ៖ asiaone