CamNews

ព័ត៌មានជាតិ 

បុរសម្នាក់វាយប្រពន្ធយ៉ាងកាចសាហាវ ក្រោយចេះតែស្មានៗ

ភ្នំពេញ ៖ បុរសម្នាក់វ័យ ២៦ ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទវាយដំរាងកាយភរិយា អាយុ ២៤ ឆ្នាំ ដោយប្រើរូបបដិមាព្រះពុទ្ធ នៅខណ្ឌចម្ការមន ទីក្រុងភ្នំពេញ ។ 

អំពើហឹង្សានេះបានកើតឡើង កាលពីព្រឹកម្សិលមិញ នៅវេលាម៉ោង ១០ និង ៣០ នាទីពេលព្រឹក នៅក្នុងបន្ទប់ជួលមួយ ដែលមានទីតាំងនៅឃុំ ទន្លេបាសាក់ ។ 

លោក សាយ ដារ៉េត មន្រ្តីប៉ូលីសខណ្ឌចំការមន បាននិយាយថា អត្តសញ្ញរបស់បុុរសម្នាក់នេះគឺជាជនជាតិថៃ រីឯជនរងគ្រោះគឺមានឈ្មោះថា ស្រី លាក់ ហើយអ្នកទាំងពីរបានរួមរស់នៅជាមួយគ្នាអស់រយៈពេល ២ ឆ្នាំ ។ 

ប្រភពដដែលបានបន្ថែមទៀតថា មុនពេលចម្រូងចម្រាសនេះបានកើតឡើង ប្តីប្រពន្ធមួយគូនេះបានទាស់សម្តីគ្នា ក្រោយស្វាមីចេះតែស្មានៗថា ស្រី លាក់ បានលួចទាក់ទងជាមួយនឹងបុរសម្នាក់ផ្សេងម្នាក់ទៀត ។ មិនបានប៉ុន្មានផង បុរសជាប្តីខឹងសប្បារយ៉ាងខ្លាំង រហូតចាក់សោរបន្ទប់វាយដំរូបនាង រហូតរងរបួសយ៉ាងធ្ងន់ធ្ងរ ។ បន្ទាប់ពីវាយដំបែកក្បាលហូរឈាមហើយ បុរសជាប្តីក៏បាននាំភរិយាទៅមន្ទីរពេទ្យឯកជនដើម្បីពិនិត្យព្យាបាល ប៉ុន្តែស្រ្តីជាប្រពន្ធបានរត់ទៅប្តឹងប៉ូលីសភ្លាមៗ ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimeskh


Tags: Local news Social news