CamNews

ព័ត៌មានអន្តរជាតិ 

ចង់​ល្បី​ពេក លើក​កាំ​ភ្លើង​បាញ់ប្តី​​របស់​ខ្លួន អ្វីដែលកាន់តែពិសេស ស្វាមីនោះសង្ហាមែនទែន

បើ​យោង​តាម​សម្តី​របស់​អាជ្ញាធរ ស្រ្តី​ម្នាក់​នៅ​រដ្ឋ Minnesota ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បាញ់​ប្តី​​របស់​នាង ពីព្រោះ​ចង់​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ក្នុង​បណ្តាញ​សង្គម។

Monalisa Perez អាយុ​​ 19​ ឆ្នាំ ត្រូវ​បាន​បញ្ជូន​ទៅ​ពន្ធធនាគារ បន្ទាប់​ពី​នា​ង​បាន​បាញ់ Pedro Ruiz នៅ​ពេល​ដែល​គាត់​កាន់​សៀវ​ភៅ​ជាប់​នឹង​ទ្រូង ដោយ​គិត​ថា​សៀវភៅ​នោះ​នឹង​អាច​បញ្ឍប់​គ្រាប់កាំភ្លើង​បាន។



កូន​អាយុ​ ៣​ឆ្នាំ​របស់​គូស្នេហ៍​មួយ​គូនេះ និងអ្នក​ទស្សនា​ប្រមាណ​ ៣០ នាក់ បាន​ឃើញ​នាង​បាញ់​កាំភ្លើង​ទៅ​លើ​ទ្រូង​របស់​បុរស​នោះ។

អ្នក​មីង​របស់​ Ruiz បាន​និយាយ​ថា ពួក​គេ​ធ្វើ​បែប​នេះ ព្រោះ​តែ​ចង់ឲ្យ​​ចំនួន​អ្នក​ Follow ក្នុង​បណ្តាញ​សង្គម​មាន​ការ​កើន​ឡើង។ គាត់​បាន​បន្ថែម​ទៀត​ថា៖ «គេ​បាន​ប្រាប់​ខ្ញុំ​ពី​គំនិត​នេះ​ ហើយ​ខ្ញុំ​ក៏​បាន​ហាម​ពួក​គេ​មិន​ឲ្យ​ធ្វើ​ដែរ។ ហេតុអ្វី​បាន​ជា​ពួក​គេ​ត្រូវ​ប្រើ​កាំភ្លើង? ហេតុអី្វ?»



អ្នក​នាង​ Perez ដែល​កំពុង​ពរ​ពោះកូនទី​ពីរ កំពុង​ប្រឈម​មុខពី​ការ​ចោទ​ប្រកាន់​ពី​បទមនុស្ស​ឃាត​កម្រិត​ពីរ។ ប៉ូលីស​រឹបអូសបាន​កាមេរ៉ាពីរ ដែល​បាន​ថត​នូវ​រាល់​សកម្មភាព​នៃ​ឧបទ្ទេវហេតុ​កាល​ពី​ថ្ងៃ​ច័ន្ទ។ គ្រាប់​កាំភ្លើង​ត្រូវ​បាន​បាញ់​ក្នុង​ចម្ងាយ​ត្រឹម​តែ 30cm តែប៉ុណ្ណោះ ដែល​មាន​អ្នក​ជិត​ខាង​​ឈរ​មើល​នៅ​ក្រៅ​ផ្ទះ។

អ្នក​នាង​ Perez  បាននិយាយ​ថា នេះ​ជា​គំនិត​របស់​ Ruiz ហើយ​គាត់​បាន​បញ្ចុះ​បញ្ជូល​នាង​ឲ្យ​ធ្វើ​វា។

គូស្នេហ៍​មួយ​គូ​នេះ បាន​ចាប់​ផ្តើម​បង្កើត​ YouTube channel កាល​ពី​ខែ​មិនា ក្នុង​គោល​បំណងបង្ហាញ​ពី ​«ជីវិត​ពិតនៃ​គូស្នេហ៍ ដែល​បាន​ក្លាយ​ជា​ឪពុក​ម្តាយ​ទាំង​វ័យ​ក្មេង»៕



ប្រភព៖ BBC

ប្រែសម្រួល៖ High


Tags: International news