CamNews

តារា 

សំផាត់ រតនា មានប្រុសៗ សុំស្នេហ៍តាមហ្វេសប៊ុក រាប់ភ្លេច

ភ្នំពេញ៖ ថ្វីដ្បិតតែ កញ្ញា សំផាត់ រតនា ចូលប្រឡូកក្នុង សិល្បៈបានរយៈខ្លី ក៏ពិតមែន
តែបើសិនជា មើលទៅលើប្រជា ប្រិយភាព និង ឱកាសការងារ នៅក្នុងសិល្បៈវិញ តារា
សម្តែង និងជាតារាម៉ូដែល នៅក្នុងក្រុម Sun Super Model រូបនេះ ហាក់កំពុង តែទទួល
បានជោគជ័យ ជាបណ្តើរៗ ស្របពេលដែលវិថីមួយនេះ កំពុងតែមានការប្រកួតប្រជែង
និងពេញ និយមសម្រាប់ មហាជនទូទៅនោះ។

មួយរយៈចុងក្រោយនេះ តារាសម្តែងវ័យក្មេង សម្បូរមន្តស្នេហ៍ សំផាត់ រតនាហាក់មមា
ញឹក និងការងារសិល្បៈរបស់នាង យ៉ាងខ្លាំង ទាំងការដើរម៉ូត សម្តែងខារ៉ាអូខេបទចម្រៀង
និងស្ពតពាណិជ្ជកម្មជាដើម ។ មិនតែប៉ុណ្ណោះ នាងត្រូវបានបណ្តា ផលិតកម្ម និងក្រុមហ៊ុន
ធំៗមកទាក់ទងឲ្យនាង ទៅចូលរួមសម្តែងនិង បង្ហាញម៉ូត ។ អតីតកញ្ញាឯក Fino ជាប់ចំ
ណាត់ ថ្នាក់លេខ៤ នៅក្នុងឆ្នាំ២០១១កញ្ញាសំផាត់ រតនា កំពុងតែទទួលបាន ប្រជាប្រិយ
ភាពយ៉ាងខ្លាំង ពីសំណាក់មហាជន និងស្រទាប់ យុវវ័យតាមរយៈ ការសម្តែងខារ៉ាអូខេបទ
ចម្រៀង តាមបណ្តាផលិតកម្មធំៗនិងតាមរយៈស្ពតពាណិជ្ជកម្ម ។

ក្នុងជំនួបសំណេះសំណាលជាមួយ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២២ ខែ
ឧសភាឆ្នាំ២០១៣នេះ តារាសម្តែង វ័យក្មេងបង្កប់ ដោយមន្តស្នេហ៍រយពាន់ សំផាត់ រតនា
បាននិយាយប្រាប់ឲ្យដឹងថា ការងារសិល្បៈរបស់នាង កំពុងតែមាន យីអ៊ុនយ៉ាងខ្លាំង ព្រោះនាងត្រូវបានបណ្តាក្រុមហ៊ុនធំហៅទៅដើរម៉ូតនិងសម្តែងជាច្រើនបន្តបន្ទាប់ ។

ដោយឡែកពាក់ព័ន្ធ ជីវិតឯកជន និងរឿងរ៉ាវស្នេហារបស់បុប្ផាក្រពុំកំពុងរីកស្គុះស្គាយ មក
ពីទឹកដីខេត្តកំពង់ធំ កញ្ញា សំផាត់ រតនាបានប្រាប់ឲ្យដឹងថា សព្វថ្ងៃនេះនាងមិនទាន់មាន
ម្ចាស់បេះដូង មកឃុំគ្រងនៅឡើយទេ ហើយរឿងស្នេហានេះ ក៏មិន ទាន់ ចង់គិតគូ និងចង់
ប្រឡូកជាមួយដែរ ព្រោះនាងចង់ស្រវ៉ាឱកាសការងារ នៅក្នុងសិល្បៈឲ្យទទួលបានជោគ
ជ័យសិន ម៉្យាងទៀតនាងនៅក្មេងនៅឡើយ។

តារាសម្តែងរូបឆោមលោមពណ៌រូបនេះបានបង្ហើបឲ្យដឹងថា មានប្រុសៗជាច្រើនបានតាម
ញ៉ែរ និងសារភាពថាស្រឡាញ់ នាងតែនាងមិនរញ៉េរញ៉ៃជាមួយឡើយ ។ មិនតែប៉ុណ្ណោះ
នាងបានបង្ហើបទៀតថា មានប្រុសៗដែលលេង Facebook បាន សុំលេខទូរស័ព្ទ និងតាម
សុំស្នេហ៍ជាច្រើន ។លើសពីនេះទៅទៀត សូម្បីតែអ្នកប្រើប្រាស់ទូរស័ព្ទ ក៏បានតេមកញ៉ែ នាងច្រើនផងដែរតែនាងមិនអើពើជាមួយទេ ៕

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

Photo by LookingTODAy

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: samphat ratana entertainment khmer star