CamNews

តារា 

ឱក សុគន្ធកញ្ញា ធ្វើឲ្យអ្នករៀបចំកម្មវិធី ប្រគំតន្រ្តីម្នាក់ ហួសចិត្ត ព្រោះតែរឿង ជណ្ដើរឡើងឆាក

ភ្នំពេញ៖ តារាចម្រៀងដ៏ល្បីល្បាញ ប្រចាំប្រទេស ឱក សុគន្ធកញ្ញា នរណាៗ ក៏ស្ញប់ស្ញែង ជា មួយភាពល្បីល្បាញ របស់នាងដែរ ព្រោះមិនត្រឹមតែ ល្បីល្បាញ ក្នុងអាជីពចម្រៀងទេ រឹតតែ ល្បីល្បាញ ក្នុងវិស័យផ្សព្វផ្សាយ ពាណិជ្ជកម្ម ដែលឈានមុខគេ ក្នុងការងារសិល្បៈ គ្មានអ្នក ណា តាមទាន់ នោះទេ។ ចំណែកឯ ប្រាក់ចំណូលវិញ ហូរចូលដូចទឹក មិនរីងស្ងួតឡើយ ។ យ៉ាង ណាក៏ដោយ ថ្មីៗនេះ មានប្រភពពី អ្នកនៅកៀកកិត បានបង្ហើប ឲ្យដឹងថា ឱក សុគន្ធកញ្ញា ត្រូវ បានទទួលរង នូវការរិះគន់ ជាថ្មីដោយសារ តែនាង មានឥរិយាបទ ប្រកាន់ហួសហេតុពេក ពោលគ្រាន់ តែការឡើង ជណ្ដើរជាមួយតារា ចម្រៀង ដូចគ្នា ក៏នាងរារែកប្រកែប្រកាន់ ខុសពី ប្រក្រតីដែរ ហាក់បីដូចជា បែកចែក និងលើកតម្កើងខ្លួន ហួសប្រមាណពេក ពិបាកនឹង ទទួល យកណាស់ ។

ថ្មីៗនេះ ប្រភពពីអ្នករៀបចំ កម្មវិធីមួយរូប បាននិយាយប្រាប់ LookingTODAY ក្នុងលក្ខខណ្ឌ មិន បើកចំហរថា កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា បានតម្លើងឫកពារខ្លាំង មិនដូចពីមុនទេ ដែល នាងជា តារាចម្រៀងស្រី ដ៏សាមញ្ញម្នាក់ គួរឲ្យស្រឡាញ់ រាប់អាន និងគាំទ្របំផុត ។ ប្រភព ដដែល បន្តថា តាមពិតតារាចម្រៀង ឱក សុគន្ធកញ្ញា មានចិត្តសប្បុរធម៌ណាស់ សម្រាប់ កម្មវិធី សប្បុរធម៌នានា នាងតែងតែចេញច្រៀង ដោយយក កម្រៃទាប ឬក៏មិនយកកម្រៃ ទាល់តែសោះ ក៏មានដែរ ដែលបានបង្ហាញថា ស្រីស្អាតរូបនេះ ពិតជាមានសន្ដានចិត្ត ល្អណាស់ គួរឲ្យសរសើរ ណាស់ ក្នុងនាមជាតារា ល្បីម្នាក់ ចេះជួយសង្គមជាតិ ។

តែជារឿងគួរឲ្យ សោកស្ដាយ សម្រាប់តារាចម្រៀង ឱក សុគន្ធកញ្ញា ព្រោះបានរងនូវពាក្យ ចចាមអារ៉ាមមិនល្អ មកព្រមជាមួយដែរ ខណៈត្រូវបាន គេនិយាយថា តម្លើងឫកពារ ខ្ពស់កប់ ពពក មានអង្គរក្សការពារ សុវត្ថិភាពផ្ទាល់ខ្លួន ប្រៀបបីដូចជា មន្រ្តីធំ ក្នុងស្ថាប័នរដ្ឋាភិបាល ។ អ្វីដែលកាន់ តែអស្ចារ្យ សម្រាប់ ឱក សុគន្ធកញ្ញា ត្រូវគេលួចបង្ហើបថា ក្នុងការប្រគំតន្ត្រីមួយ ឱក សុគន្ធកញ្ញា បានព្យាយាម បដិសេធមិនព្រមឡើងតាមជណ្ដើរ ជាមួយតារា ចម្រៀងដទៃនោះទេ នាងត្រូវការឡើងជណ្ដើរ មួយផ្សេងទៀត ធ្វើឲ្យអ្នករៀប ចំកម្មវិធីហួសចិត្ត និងវិលមុខមិន ស្ទើរ នោះទេ។

តារាចម្រៀង ឱក សុគន្ធកញ្ញា មិនទាន់អាចទាក់ទង ដើម្បីបំភ្លឺបានទេ តែសង្ឃឹមថា នាង នឹង ចេញមុខបកស្រាយ ព័ត៌មានរិះគន់ទាំងនេះ ដើម្បីឲ្យ មហាជនអស់ក្ដីសង្ស័យ និងលុបបំបាត់នូវ សំឡេងរិះគន់ទាំងនេះ កុំឲ្យតាមហួងហែង ប្រជាប្រិយភាព ឬកេរ្តិ៍ឈ្មោះរបស់នាង តទៅទៀត៕

 

ផ្តលសិទ្ធ៖ ដើមអំពិល 


Tags: star singer khmer star aok sokunkanha