CamNews

សំណើច 

សំណើច រឿង៖ សេះ ស! ហេ ហេ!

សារិន និង​ ចាន់ណា ជា​សំឡាញ់​នឹង​គ្នា ពួកគេទាំង ២នាក់ បានធ្វើដំណើរ​ទេសចរណ៍​
ពីភ្នំពេញ  ទៅកំសាន្តនៅក្រុងកែប​។​  ពេលធ្វើដំណើរ  ដល់ផ្លូវបំបែក  ចូលឆ្នេរកំសាន្ត
សារិន ​ក៏​បាន​ឃើញ​ សេះដ៏ធំ។​

សារិន៖ យីសំឡាញ់​! សេះ​អី ​ក៏​ធំ​ម្ល៉េះ! គ្នា​មិនដែល​ឃើញ​សោះ​!
ចាន់ណា៖ អឺ​! សេះ​នៅទីនេះ​ ​ធំអីក៏ ធំ​ម្ល៉េះ​ហ្ន៎​! បាន​ពូជ​មកពីណា​ ធំជាងគេ​ម្ល៉េះ​?
អ្នករួមដំណើរ៖ ឆ្កួត​ទេ​អ្ហី​! នេះ​ជា​រូបចម្លាក់ ​សេះស ពួក​ឯង​អត់​ដឹង ​ទេ​អ្ហី​!
សារិន និង ចាន់ណា៖ និយាយ ដូចឆ្កួតចឹង! បើ​ដឹង ​នរណា​ថា​!

ដោយ៖ វណ្ណៈ
ប្រភព៖khmerjoke