CamNews

ព័ត៌មានជាតិ 

មន្រ្តីអគ្គិសនីម្នាក់ ត្រូវស្រ្តីម្ចាស់ផ្ទះ និងប្អូនប្រុសយកសាវសំាម៉ូរៃកាប់ ពេលទៅពិនិត្យកុងទ័រភ្លើង

(ភ្នំពេញ)៖ មន្រ្តីអគ្គិសនីម្នាក់បានរងរបួស ក្រោយពីត្រូវស្រ្តីជាម្ចាស់ផ្ទះ និងប្អូនប្រុស កាប់នឹងដាវសាំម៉ូរៃ ខណៈដែលជនរងគ្រោះ និងក្រុមការងារ បានចុះទៅពិនិត្យកុងទ័រភ្លើង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៦ នេះ ស្ថិតនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

 ខណៈដែលជនរងគ្រោះចុះទៅពិនិត្យកុងទ័រភ្លើង នៅផ្ទះខាង លើនោះស្រាប់តែស្រ្តីម្ចាស់ផ្ទះ បានស្រែកឲ្យថា មន្រ្តីអគ្គិសនីពុករលួយ ពេលនោះ ជនរងគ្រោះមិនបានត មាត់ តសំដីនោះឡើយ ពោលបានដើរចេញ។ ពេលនោះស្រ្តី ជាម្ចាស់ផ្ទះ និងប្អូនប្រុសបានជិះម៉ូតូប្រដាប់ដោយ ដាវសាំម៉ូរៃ ទៅកាប់ជនរងគ្រោះបណ្តាលឲ្យរងរបួសតែម្តង។ ក្រោយកើតហេតុកម្លាំង នគរបាលមូលដ្ឋាន បានចុះទៅជួយអន្តរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លួន ជនបង្កទាំង២នាក់យកទៅសួរនាំដើម្បីចាត់វិធានការ តាមនីតិវិធី៕

ផ្ដល់សិទ្ធដោយ៖ ហ្រ្វេសញ៉ូវអាស៊ី


Tags: Cambodia Social News PP