(ភ្នំពេញ)៖ស្របពេលដែលឱកាស នៃពិធីបុណ្យ Christmas ឈានចូលមកដល់ សម្រាប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៥នេះ គេកត់សម្គាល់ឃើញថា មានពលរដ្ឋខ្មែរភាគច្រើន បាននាំគ្នារៀបចំស្វាគមន៍អបអរសាទរ ពិធីបែបបច្ចឹមប្រទេសមួយនេះ បើទោះបីជាពួកគេ មិនមែនជាគ្រឹស្ដសាសនិកក្ដី ពិសេសនៅតាមបណ្តាក្រុមហ៊ុនធំៗមួយចំនួន។ រីឯយុវវ័យប្រុស-ស្រីខ្លះក៏ហាក់មានភាពសប្បាយរីករាយ នាឱកាសនេះ តាមរយៈការរៀបចំទិញជាកាដូរ ឲ្យគ្នាទៅវិញទៅមក ដើម្បីបញ្ជាក់ពីក្តីស្រឡាញ់របស់ខ្លួន។
មិនខុសគ្នាពីយុវវ័យប៉ុន្មាននោះទេ បើយើងសង្កេតមើលពីតារាប្រុស-ស្រីរបស់ខ្មែរខ្លះ ក៏ហាក់មានភាពសប្បាយរីករាយ នៅក្នុងឱកាសថ្ងៃបុណ្យChristmasនេះដែរ ដោយមានការផ្តល់ជាកាដូរ ពីអ្នកនៅជុំវិញខ្លួន និងមនុស្សដែលខ្លួនស្រលាញ់។ ដោយឡែកសម្រាប់តារាសម្តែងស្រីអភ័ព្វស្នេហ៍ កញ្ញា ពេជ្រ ថាវរ៉ា បានបង្ហាញក្តីរំភើបខ្លាំង ចំថ្ងៃ២៥ ធ្នូ ឆ្នាំ២២០១៥នេះ ខណៈដែលនាងទទួលបានការដូពិរសេសរថយន្តថ្មីមួយគ្រឿង មានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។ ប្រភពព័ត៌មានមួយ បានប្រលយថា រថយន្តថ្មី ក្នុងថ្ងៃពិសេសនេះ អាចជាកាដូរ ពីសំណាក់ប្រុសស្នេហ៍របស់នាង ទិញផ្គាប់ចិត្ត បន្ទាប់ពីក្ដីស្នេហ៍មួយនេះ វិលមករកស្ថានភាពដូចដើមវិញ ។
នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីដែលជួបបរាជ័យស្នេហា ជាបន្តបន្ទាប់ កញ្ញា ពេជ្រ ថាវរ៉ា បានសរសេរបង្ហោះសារភ្ជាប់ជាមួយរូបថត រថយន្តថ្មីមួយគ្រឿងថា «Christmas Day កាដូរសំរាប់ខ្លួនឯង ហេងចូលហេង» ។ ប៉ុន្តែនាងមិនបានបញ្ជាក់ប្រាប់ ឲ្យដឹងទេថា សម្រាប់កាដូរមួយនេះ បានមកពីប្រភពណាមួយនៅឡើយទេ។ ក្រៅពីទទួលបានកាដូរថយន្តមួយគ្រឿងនេះ កញ្ញា ពេជ្រ ថាវរ៉ា ក៏បានបង្ហាញកាដូរពិសេសថ្មីមួយទៀត គឺនាឡិកាតម្លៃជិត១ពាន់ដុល្លារ ១គ្រឿងផងដែរ។
កញ្ញា ពេជ្រ ថាវរ៉ា នៅរសៀលថ្ងៃទី២៥ ខែធ្នូនេះ គេហទំព័រ Khmer TALKING មិនអាចធ្វើការ សួរនាំបន្ថែមតាមទូរស័ព្ទបានទេ ព្រោះពេលទំនាក់ទំនងទៅជាច្រើនលើក ត្រូវបានឆ្លើយថាជាប់រវល់៕







ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី