បារាំង៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះ
ថា នៅឯចំកណ្ដាលទីក្រុងបារីស ឯណ្ណោះវិញ គឺមានមនុស្សរាប់ពាន់នាក់ បានរត់ប្រសេច
ប្រសាច ជាន់ជើងគ្នា បន្ទាប់ពីក្រុមប៉ូលីស បានប្រើកម្លាំងបង្រាបការបាតុកម្មរបស់ពួកគេ។
ក្រៅអំពីមនុស្សទូទៅធម្មតា គេក៏ឃើញមានសិស្ស និស្សិតរាប់ពាន់នាក់ ចូលរួមក្នុងការធ្វើ
មហាបាតុកម្មដ៏ធំនោះផងដែរ ពោលគឺការតវ៉ា អោយរដ្ឋសភា ចេញសេចក្ដីព្រាងច្បាប់មួយ
ស្ដីអំពីការ ស្រឡាញ់ និងការរៀបការភេទដូចគ្នា- បុរស- បុរស និងស្រី្ដ -ស្រ្ដី។
គួររំលឹកផងដែរថា ប្រទេសបារាំងជាប្រទេសមួយ ដែលកម្រមានការធ្វើបាតុកម្ម ឬប្រឆាំងជំ
ទាស់នឹងរឿងអ្វីណាស់ តែពេលនេះ គឺមានការតវ៉ាដ៏ធំបំផុត ក្នុងប្រវត្ដិសាស្រ្ដរបស់ខ្លួន។តើ
មេដឹកនាំបារាំង នឹងធ្វើបែបណានោះ យើងរងចាំមើលទាំងអស់គ្នា ៕
ដោយ៖ នារី
ប្រភព៖ dailymail