CamNews

ព័ត៌មានអន្តរជាតិ 

ស្លាប់៦នាក់ ដោយសារព្យុះ ទឹកកក នៅកោះ Hokkaido

តូក្យូ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋជប៉ុន៦នាក់ រួមមានក្មេងតូចៗផងដែរ បានស្លាប់បាត់បង់
ជីវិត ដោយសារ ព្យុះទឹកកកនៅលើកោះ Hokkaido របស់ជប៉ុន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៣ បានផ្សាយឲ្យដឹងថា ព្យុះទឹក
កក បានវាយ ប្រហារយ៉ាងខ្លាំងទៅលើតំបន់ Tohoku នៅភាគឦសាន និងកោះ Hokkaido របស់
ប្រទេសជប៉ុន បណ្តាលឲ្យ ស្លាប់៦នាក់ កាលពីចុងសហ្តហ៍កន្លងទៅនេះ។

ទីភ្នាក់ងារសារព័ត៌មាន Kyodo របស់ជប៉ុន បានដកស្រង់សម្តីរបស់ប៉ូលីសក្នុងស្រុក បានប្រាប់ឲ្យ
ដឹងថា នៅក្នុង ទីក្រុង Nakashibetsu របស់កោះ Hokkaido ស្ត្រីម្នាក់ និងកូនៗបីនាក់របស់លោក
ស្រី ត្រូវបានបញ្ជាក់ថា បាន ស្លាប់បាត់បង់នៅក្នុងមន្ទីរពេទ្យមួយកន្លែងកាលពីយប់ថ្ងៃសៅរ៍ ថ្ងៃទី
០២ ខែមីនា។ ជាមួយគ្នាសមត្ថកិច្ចសង្ស័យថា មានអ្នកស្លាប់ជាច្រើនផ្សេងទៀត ដោយសាររងនូវ
សារធាតុពុលកាបូនអុកស៊ីត ខណៈរថយន្តរបស់ពួកគេ ត្រូវបាន ជាប់គាំងដោយសារតែព្រិលទឹក
កក។

តាមប៉ូលីសនៅក្នុងស្រុកបានប្រាប់ឲ្យដឹងថា នៅក្នុងទីក្រុង Nakashibetsu កាលពីថ្ងៃសៅរ៍ ចុង
សប្តាហ៍មុន កម្មករធ្វើការក្រៅម៉ោងម្នាក់ ត្រូវបានប្រទះឃើញដួលផ្កាប់មុខ នៅក្នុងដីចំការមួយ
កន្លែង។ នៅឯក្នុងទីក្រុង Yub etsu វិញ បុរសវ័យ ៥៣ឆ្នាំម្នាក់ បានស្លាប់ ហើយកូនស្រីរបស់គាត់
ត្រូវបានក្រុមគ្រូពេទ្យកំពុងជួយសង្គ្រោះក្រោយ ពីរថយន្តរបស់ពួកគេ បានកប់នៅក្នុងព្រិលទឹក
កក នៅតាមដងផ្លូវ ។

ប្រព័ន្ធសម្ពាធទាបខ្លាំងនៅតំបន់ Tohoku ភាគឦសានប្រទេសជប៉ុន និងកោះ Hokkaido បានបង្ក
ជាព្យុះព្រិល ទឹកកកបក់បោកយ៉ាងខ្លាំងនៅចុងសប្តាហ៍នេះ។

តាមទីភ្នាក់ងារឧតុនិយមរបស់ជប៉ុន បានប្រកាសឲ្យដឹងថា ព្យុះទឹកកកបានធ្វើឲ្យរថភ្លើងមួយរត់
ធ្លាក់ផ្លូវ កាលពី ល្ងាចថ្ងៃសៅរ៍ ស្ថិតនៅក្នុងកោះ Akita Prefecture របស់ជប៉ុន តែគ្មាននរណាម្នាក់
រងរបួសនោះទេ។

សូមជម្រាបថា កាលពីថ្ងៃសៅរ៍ នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe បានបញ្ជាឲ្យលោក Keiji
Furuya រដ្ឋ មន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ ត្រួតពិនិត្យទៅលើការបំផ្លិចបំផ្លាញ និង
ស្តារឡើងវិញ នូវប្រព័ន្ធដឹក ជញ្ជូននានា និងផ្តល់ព័ត៌មានទៅឲ្យអ្នកតាំងលំនៅក្រៅស្រុក បាន
ដឹងរាល់បញ្ហា ដែលបានកើនមានឡើង ជាយថា ហេតុ៕

Photo by DAP-NEWS


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ