CamNews

តារា 

នាយ ពែកមី មិន​ចង់​និយាយ​រឿង​ពាក់ស័ក្ដិ​បួន​លើ​ស្មារ ព្រោះ​ជា​បញ្ហា​ផ្ទៃ​ក្នុង

ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយរូបភាព តារាកំប្លែងប្រចាំស្ថានីយទូរស្សន៍ ស៊ីធីអ៊ិន នាយ ពែកមី
សម្លៀកបំពាក់ស័ក្ដិបួន នៅលើស្មារ នាពេលថ្មីៗនេះ ត្រូវបានមហាជន ក៏ដូចជាអ្នកតាមដាន
សង្គមសិល្បៈ ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលបានឃើញ តារាកំប្លែងសំបូរវោហា រូបនេះមាន
ស័កិ្ដពាក់ នៅលើស្មារ ។

កាលពីកន្លងទៅមហាជន ទូទៅមួយចំនួនបានដឹង ពីជីវប្រវត្តរបស់នាយ ពែកមី យ៉ាងច្បាស់ថា
លោកបានកើត ចេញពីកូនកសិករ នៅខេត្តស្វារៀង និងធ្លាប់ធ្វើជាកម្មករ សំណងម្នាក់ផងដែរ។
មិនតែប៉ុណ្ណោះ មហាជនក៏បានដឹងទៀតថា នាយ ពែកមី ក៏ជាយោធាមួយរូបផងដែរ ។

តែទោះជាយ៉ាងណា បន្ទាប់ពីលោក ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ នៅក្នុងពិភពសិល្បៈ តាម
រយៈ ការសម្តែងកំប្លែងមក មហាជនសង្កេតឃើញថា លោកគឺមានការ មមាញឹកយ៉ាងខ្លាំង ក្នុង
ការកើបលុយ នៅក្នុងអាជីពមួយនេះ ហើយគេក៏មិនដែលឃើញ លោកទៅបម្រើ ការងារជាយោ
ធា ដែលលោកធ្លាប់បាន បង្ហើបប្រាប់នោះដែរ ព្រោះជារៀងរាល់ សប្តាហ៍មហាជន តែងតែឃើញ
វត្តមានរបស់លោកជានិច្ច បង្ហាញនៅលើ កញ្ចកទូរទស្សន៍ ។

ដោយឡែកពាក់ព័ន្ធ នឹងការលេចធ្លាយរូប របស់នាយ ពែកមី មានស័ក្ដិបួនពាក់ នៅលើស្មារនេះ
នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣ នាយ ពែកមី បាននិយាយ ប្រាប់គេហទំព័រ LookingTODAY
ថាលោកមិនចង់ និយាយពីរឿងនេះទេ ។ ដោយលោកបាន និយាយយ៉ាងខ្លីថា "រូបហ្នឹងខ្ញុំមិនដឹង
ថាអ្នកណាជាអ្នកបង្ហោះ ហើយគេបានរូបហ្នឹង យកមកពីណានោះទេ ។ និយាយទៅខ្ញុំ សូមមិន
និយាយពីរឿងហ្នឹង ព្រោះវាជារឿងផ្ទៃក្នុង ...ឲ្យខ្ញុំសូមទោសផង ..! "។

ខណៈតារាកំប្លែងនាយពែកមី កំពុងតែទទួលបាន ប្រជាប្រិយភាព និងការគាំទ្រខ្លាំងពីសំណាក់
មហាជន លោកហាក់មាន ការមមាញឹកយ៉ាងខ្លាំង នៅក្នុងអាជីពសិល្បៈ ព្រោះបច្ចុប្បន្នលោក គឺ
ជាតារាចម្រៀង ប្រចាំផលិតកម្ម ថោន និងជាតារាកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ CTN ផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: pakmi entertainment khmer star