CamNews

តារា 

យំសស្រាក់ សស្រាំ ព្រោះកីឡាករ Barcelona ដោះអាវអោយជាកាដូ (មានវីដេអូ)

អ្នកគាំទ្របាល់ទាត់នីមួយៗ តែងតែមាន កីឡាករដែលគេពេញចិត្ត ហើយពួកគេនោះ ក៏ជា
និមិត្តរូបរបស់គេដែរ ។ ថ្មីៗនេះ កីឡាករក្រុម Barcelona ម្នាក់បានធ្វើអោយ អ្នកគាំទ្រវ័យក្មេង
ម្នាក់ រំភើបសប្បាយចិត្ត ដល់ថ្នាក់យំសស្រាក់សស្រាំ ដោយសារសប្បាយចិត្តពេក ។



នៅក្នុងពេលប្រកួតចប់ កីឡាករទាំងអស់ ក៏បានដើរចូលទៅក្នុងបន្ទប់ផ្លាស់ខោអាវ ។ អ្នកគាំទ្រ
វ័យក្មេងម្នាក់ បានមកឈរនៅជិតផ្លូវ ចូលរបស់កីឡាករ ហើយក៏បានស្រែកហៅ និមិត្តរូបរបស់
គាត់ដែលមានដូចជា Pedro, Messi និង Alexis តែពួកគេធ្វើព្រងើយ តែដល់ពេលកីឡាករ Pique
វិញគ្រាន់តែលើឈ្មោះគាត់ភ្លាម ក៏បានដោះអាវ ហើយជូនទៅ អ្នកគាំទ្រជាកុមារានោះ ដោយ
ស្នាមញញឹម ។ អ្នកគាំទ្រនោះ សប្បាយចិត្ត ដល់យំអោប ឪពុករបស់គាត់ ។



វីដេអូដែល Pique ដោះអាវជូនកុមារាមួយនោះ ត្រូវបានទូរទស្សន៍ប៉ុស្ត៍ Cannal យកមកចាក់
ផ្សាយធ្វើជាព័ត៌មាន ធ្វើអោយ Pique ទទួលបានការចាប់អារម្មណ៍​ និងគោរពជាខ្លាំង ៕


Tags: barcelona football star pique messi alexis