(បាសេឡូណា)៖ ក្រុមជើងឯក La Liga អ្នកមានបុណ្យ FC Barcelona បានបំបាក់ក្រុមភ្ញៀវ Hercules រហូតដល់ទៅ ៧-០ ដាច់មិនឲ្យងើបមុខរួច ក្នុងជើងទី២ នៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey។
Barcelona លេងបានត្រឹមស្មើ ១-១ កាលពីជើងទី១ ដោយបានដាក់តែកីឡាករបម្រុងចូលលេងតែប៉ុណ្ណោះ តែត្រឡប់ មកទឹកដីរបស់ខ្លួននៃពហុកីឡដ្ឋាន Camp Nou យប់មិញវិញ បានដាក់ជើងអស់ និងបំប៉ោងសំណាញ់ទីរហូតដល់ទៅ ៧-០ ដោយមិនរបូតវិញសូម្បី១គ្រាប់ឡើយ សរុបគ្រាប់បាល់ទាំងពីរជើងគឺ Barcelona៨ និង Hercules ១។
កីឡាករខ្សែប្រយុទ្ធរបស់តួកគី Arda Turan ធ្វើបានគ្រាប់បាល់ហែកទ្រីក នៅនាទីទី៥៥ ៨៦ និង ៨៩ គ្រាដែលមិត្តរួម ក្រុមមកពីក្រូអាត Ivan Rakitic រកបាន១គ្រាប់នៅនាទីទី៤៥ Rafinha នៅនាទីទី៥០ Lucas Digne នាទីទី៣៧ និង Francisco Alcacer គ្រាប់ទី៥ នៅនាទីទី៧៣៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង