CamNews

កីឡាអន្តរជាតិ 

Barcelona ដាច់​ឆ្ងាយ​ក្រុម​កំពូល​តា​រាង Real Madrid ៦​ពិន្ទុ ក្រោយ​ស្មើ​យប់​មិញ (Video Inside)

(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក FC Barcelona កាត់តែឃ្លាតឆ្ងាយពីក្រុមកំពូលតារាង Real Madrid រហូត​ដល់​ទៅ ៦​ពិន្ទុ បន្ទាប់​ពី​មិន​អាច​ស្វែង​រក​៣​ពិន្ទុ​បាន​ក្រៅ​ទឹក​ដី ពេលប្រកួតបានស្មើលទ្ធផលទល់នឹងម្ចាស់ផ្ទះ Real Sociedad ដោយ​លទ្ធ​ផល​បច្ចេក​ទេស ១-១ ក្នុង​ក្រប​ខណ្ឌ La Liga របស់​អេស្ប៉ាញ​យប់​មិញ​នេះ​។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយឲ្យដឹងថា ក្រុមអ្នកមានបុណ្យ Barcelona មិនដែលយកឈ្នះម្ចាស់ផ្ទះ Real Sociedad ឡើយ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៧ មក ក្រៅ​ពី​ចាញ់​៤​ដង​ផងដែរនាពេលកន្លងមក ដែលនឹងត្រូវប្រជែង ស៊ីសាច់ហុត​ឈាម​ទល់​នឹង​ក្រុម Real Madrid នៅ​ថ្ងៃ​សៅរ៍ ទី​៣ ខែធ្នូ ឆ្នាំ​២០១៦ ចុង​សប្តាហ៍​នេះ​ក្នុង​ជំនួប El Clasico នៅពហុកីឡដ្ឋាន Camp Nou។

កីឡាករឆ្នើម Lionel Messi បានស៊ុតគ្រាប់តាមស្មើ ១-១ នៅនាទីទី៥៩ នៅក្រោយគ្នាតែ៦នាទី ពេលកីឡាករ Da Silva បានតែតគ្រាប់នាំ​មុខ​ឲ្យ Real Sociedad នៅ​នា​ទី​ទី​៥៣ ដើមវគ្គទី២៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Barcelona