ព័ត៌មានកីឡា៖ ក្ដីសង្ឃឹមតែមួយគត់ ដែលក្លឹបសេះបង្កង់ Juventus អាចនឹងលក់កីឡាករ Pogba ដាច់ទៅឲ្យក្លឹប Barcelona ក្នុងតម្លៃខ្លួនដែលថ្លៃ ខណៈដែលភ្នាក់ងារទីផ្សារកីឡាករអះអាង ថា លុះត្រាតែ លោក Joan Laporta និងជាប់ឈ្មោះការបោះឆ្នោតជ្រើសរើស ប្រធានក្លឹប Barcelona។
ភ្ញាក់ងារទីផ្សារកីឡាករ Pogba ឈ្មោះថា Mino Raiola បានថ្លែងឲ្យដឹងថា បណ្ដាក្លឹបធំៗជាច្រើនដែលចង់បាន ខ្សែបម្រើម្នាក់នេះ នឹងអស់សង្ឃឹមជាមិនខានឡើយ ប្រសិនជាលោក Joan Laporta បានជាប់ឆ្នោតជាប្រធានក្លឹបថ្មីរបស់ Barcelona ។ ពីព្រោះគាត់បានសន្យាថា និងផ្ទេរកីឡាករម្នាក់នេះចូលទៅកាន់ ទឹកដីអេស្ប៉ាញមិនខានឡើយ ប្រសិនជាគាត់ជាប់ឆ្នោតនោះមែន ។
Pogba ពិតជាកីឡាករដែលមានប្រជាប្រិយភាពសម្បើមណាស់ ក្នុងទីផ្សារកីឡារនារដូវកាលនេះ តួយ៉ាងមានបណ្ដាក្លឹបធំៗជាច្រើន ទាក់ទងសួរថ្លៃ ក្នុងនោះ បូករួមទាំង Chelsea និងអតីតក្រុមចាស់ ផងដែរ គឺ Man United ។ ប៉ុន្ដែរហូតមកទលន់នឹងពេលនេះ កីឡាករ នៅមិនទាន់មានក្រុមណាមានសមត្ថភាពអាចទិញយកបានឡើយ ពីព្រោះក្លឹបបានប្រកាសតម្លៃខ្លួនរហូតដល់ទៅ ៧០ លានផោន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ express.co.uk