ភ្នំពេញៈ អតីតតារាសម្តែងមានដើមទ្រូង មូលក្លំគួរឲ្យក្នក់ក្នាញ់ កញ្ញា វ៉ាង ស្រីណូ បន្ទាប់ផ្តាច់ ខ្លួនចេញ ពីពិភពសិល្បៈ បានប្រមាណ៤ឆ្នាំមក ថ្មីៗនេះនាងបានចេញមុខ ប្រកាសប្រាប់ មហាជនថា នាងនឹងវិលត្រឡប់មករក ឆ្នាំងចាស់ជាថ្មីម្តងទៀត នៅដើមឆ្នាំ២០១៥ខាងមុខនេះ ហើយស្នាដៃដែលនាង ចាប់ផ្តើមប្រឡូកដំបូងនេះ គឺជាការសម្តែងរឿងថ្មីមួយ ឲ្យស្ថានីយ ទូរទស្សន៍ផងដែរ ។
នៅពេលថ្មីៗនេះតារាសម្តែងស្រី ដែលធ្លាប់តែបង្ហាញវត្តមាន ជាមួយការតែងខ្លួនជានារីសិចស៊ី កញ្ញា វ៉ាង ស្រីណូ បានចេញមុខប្រកាស ជាសាធារណៈក្តែងៗ ប្រាប់ដល់ទស្សនិកជន និង អ្នកគាំទ្រនាង នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook ថា “ជំរាបសួរដល់បណ្តាFan របស់នាងខ្ញុំ ជាពិសេសគឺបងៗផលិតករ ឲ្យបានដឹងថានាងខ្ញុំ ស្រីណូ បានបង្ហាញខ្លួននៅលើ វិថីចាស់ដែលនាងខ្ញុំ បានសំរាកជាយូរហើយគិត ចាប់ពី២០១០មកទល់ពេលនេះហើយ មិន យូរទេនាងខ្ញុំកំពុងពិចារណានូវខ្សែ រឿងភាគរបស់ CTN ដែលលទ្ធផល នឹងវិជ្ជមាន ដែល នៅពេលខាងមុខនេះ នឹងមានការរៀបចំ ធ្វើសន្និសិទ្ធកាសែត និងសែនក្រុងពាលីផងដែរ”។
តារាស្រីរូបនេះបានបន្តថា “នាងខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងគាំទ្រដល់រូបនាងខ្ញុំ ដែលខ្សែរឿងរបស់ CTN ខាងមុខនេះ នឹងធ្វើឲ្យបងប្អូនប្លែកភ្នែកប្លែកអារម្មណ៍ នឹងចាប់ផ្តើម ការថតនៅដើមខែមករា ឆ្នាំ២០១៥នេះហើយ….. សូមអរគុណ”។
បើទោះបីជាម្ចាស់សាម៉ីខ្លួន កញ្ញា វ៉ាង ស្រីណូ មិនបានរៀបរាប់លម្អិត ពីការវិលមកចាប់ផ្តើម ថតរឿងថ្មីជាលើកដំបូង ក្រោយពីនាងផ្អាកសិល្បៈ៤ឆ្នាំក៏ដោយ តែនាងមិនបានបញ្ជាក់ថា រឿងនោះ មានចំណងជើងអ្វីឡើយ ដោយនាងគ្រាន់តែនិយាយយ៉ាងខ្លីថា រឿងមួយនេះ និងធ្វើ ឲ្យទស្សនិកជន មានការប្លែកអារម្មណ៍ ចំពោះវត្តមានរបស់នាង បូករួមជាមួយ ការតុបតែង ខ្លួនស្តាយថ្មីៗរបស់នាង និងមានចំណុច ល្អៗជាច្រើនទៀត ដែលមិនអាចរៀបរាប់បាន ។ ដូច្នេះប្រសិនបើទស្សនិកជន ចង់ដឹងថាទឹកដៃក្នុង ការសម្តែងរបស់ស្រីស្រស់ចង្ការព្រែក កញ្ញា វ៉ាង ស្រីណូ ល្អដូចការសម្តែងមុនៗ ឫយ៉ាងណានោះ មានតែរង់ចាំទស្សនា ការសម្តែងរបស់ នាងទាំងអស់គ្នា ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល