CamNews

ព័ត៌មានអន្តរជាតិ 

ជប៉ុនមានរដ្ឋមន្ដ្រីក្រសួងការពារជាតិជាស្ដ្រី ធ្វើឱ្យចិនមានការព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe កាលពីម្សិលមិញ បានតែងតាំងលោកស្រី Tomomi Inada ឱ្យកាន់តំណែងរដ្ឋមន្រ្តីក្រសួងការពារជាតិ។

យោងតាមទំព័រ Reuters ការតែងតាំងនេះរបស់លោក Abe ត្រូវបានគេមើលឃើញថា ជាការផ្លាស់ប្ដូរមួយគួរឱ្យចាប់អារម្មណ៍ ក្នុងអំឡុងនៃការកែទម្រង់របស់ជប៉ុនក្នុងរយៈពេលកន្លង។



រដ្ឋមន្ដ្រី​ថ្មី​នៃក្រសួងការពារជាតិជប៉ុន លោកស្រី Tomomi Inada

 

រដ្ឋមន្ដ្រីថ្មីរបស់ក្រសួងការពារជាតិជប៉ុន លោកស្រី Tomomi Inada ធ្លាប់ជាមអ្នកដឹកនាំនៃគណកម្មធិ
ការគោលនយោបាយនៃគណៈបក្សប្រជាធិបតេយ្យសរី(LDP) ដែលកំពុងកាន់អាណាច។ លោកស្រីជាមនុស្សម្នាក់ដែលមានទស្សនៈដូចទៅនឹងលោកនាយករដ្ឋមន្ដ្រី Abe អំពីការកែទម្រង់ក្រោយសង្គ្រាម និងរដ្ឋធម្មនុញសន្តិភាពនិយម។

លោកស្រី Tomomi Inada ក៏តែងតែទៅគោរពវិញ្ញាណក្ខន្ធនៅឯវិហារ Yasukuni ក្នុងក្រុង Tokyo ជា
កន្លែងដែលចិន និងកូរ៉េខាងត្បូង យល់ថា ជាកន្លែងរំលឹកដល់របបយោធារបស់ជប៉ុននៅក្នុងសង្គ្រាម
លោក។

លោកស្រី Inada ជាមេធាវីម្នាក់ អាយុ ៥៧ឆ្នាំ បានក្លាយជាស្ដ្រីទីពីររបស់ជប៉ុន ដែលកាន់កាប់តំណែង មេដឹកនាំរបស់ក្រសួងការពារជាតិ។ មនុស្សដំបូងដែលកាន់កាប់តំបន់នេះ គឺលោកស្រី Yuriko Koike ដែលត្រូវបានតែងតាំង កាលពីឆ្នាំ ២០០៧។ទាក់ទឹននឹងការឡើងកាន់កាប់តំណែងរដ្ឋមន្ដ្រីក្រសួងការពារជាតិជប៉ុនរបស់លោកស្រី Tomomi Inada ប្រទេសចិន បានបង្ហាញនូវការមិនពេញចិត្តចំពោះការតែងតាំងនេះ។

ទូរទស្សន៍ CCTV បានហៅរដ្ឋមន្ដ្រីថ្មីនៃក្រសួងការពារជាតិជប៉ុនថាជា “អ្នកនយោបាយស្ដាំនិយមដ៏លេចធ្លោ” ដោយសារថា លោកស្រីបានទៅគោរពវិញ្ញាណក្ខន្ធនៅវិហារ Yasukuni ជាញឹកញាប់ រួមនឹងការដែលលោកស្រីអំពាវនាវឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ និងពង្រឹងកម្លាំងយោធារបស់ជប៉ុន។


ប្រែសម្រួល ៖ បុត្រា


Tags: ជប៉ុន រដ្ឋមន្ដ្រី ក្រសួងការពារជាតិ ស្ដ្រី