CamNews

ព័ត៌មានអន្តរជាតិ 

សាក​​សព​​​ក្រៀម​​​​​​​នា​សម័យ​​​កូរ៉េ​​បុរាណ បង្ហាញ​អំ​ពី​​ដើម​កំណើត នៃ​វីរុស​ថ្លើម ចេញពី..

(សេអ៊ូល)៖ ក្រុមអ្នកស្រាវជ្រាវនិយាយថា សាកសពដ៏ក្រៀមកំពិតមួយ របស់កុមារាជនជាតិកូរ៉េម្នាក់ នាសម័យបុរាណ បានធ្វើឲ្យអ្នកវិទ្យាសាស្រ្ត អាចកំណត់បានថា ពពួកវីរ៉ុសថ្លើម មានដើមកំណើតនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមប្រភពព័ត៌មាន វិទ្យាសាស្រ្ត Science Daily ចេញផ្សាយ នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ ២០១៧។

ក្រុមអ្នកវិទ្យាសាស្រ្ត នៅកូរ៉េខាងជើងបាននិយាយថា ការធ្វើកោសល្យវិច្ច័យទៅលើហ្សេន ដែលមាននៅក្នុងជាលិកា របស់ថ្លើម នៃសាកសពរបស់ក្មេងប្រុសនោះ បានឲ្យដឹងថា វីរុសនៃជំងឺថ្លើមប្រភេទ B គឺជាវីរុសប្រចាំតំបន់ ដែលក្មេងប្រុសនោះរស់នៅ តាំងពីចន្លោះ ឆ្នាំពី ៣០០០ ទៅ ១០០,០០០ឆ្នាំមុន។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា លំដាប់ DNA នៃមេរោគ ដែលបានចេញពីជាលិកាថ្លើម បានធ្វើឲ្យពួកគេដឹងថា សាកសពរបស់កុមារនោះ មានផ្ទុកវីរុសថ្លើមប្រភេទB។

យោងទៅតាមអង្គការសុខភាពពិភពលោក បានឲ្យដឹងថា កន្លងមកមានអ្នកផ្ទុកវីរុសថ្លើម ជាង ៤០០លាននាក់ ទូទាំងពិភពលោក ដែលភាគច្រើនមាននៅក្នុងប្រទេសអាហ្វ្រិច ចិន និងកូរ៉េខាងត្បូង៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Obama Int news Hot news Donald Trump