CamNews

កីឡាអន្តរជាតិ 

ចាត់ទុកជាសំណាងណាស់ហើយ Messi ដែលអាជ្ញាកណ្ដាលមិនពិន័យកាតក្រហម ក្រោយពីបង្កបញ្ហា

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធលំដាប់ថ្នាក់ពិភពលោក ប្រចាំនៅក្នុងក្លឹប Barcelona ត្រូវបានគេរំពឹងទុកថាជាសំណាងល្អ របស់កីឡាករហើយ​ក្រោយពីបានបង្កបញ្ហាហើយ តែបែជាអាជ្ញាកណ្ដាលមិនពិន័យកាតក្រហម ដោយត្រឹមតែកាតលឿងតែប៉ុណ្ណោះ ។ 

Lionel Messi បានប៉ះទង្គិចគ្នាជាមួយនឹងខ្សែការពាររបស់ ក្លឹប Roma ឈ្មោះថា Mapou Yanga-Mbiwa ក្នុងព្រឹត្ដិការណ៍ប្រកួតមិត្ដគ្នាកាលពីព្រឹកមិញក្នុងទឹកដី Camp Nou។ ក្នុងហេតុការណ៍ជម្លោះ Messi ត្រូវបានគេយល់ថា កីឡាករមានបំណងចង់បង្កបញ្ហាច្រើន ខណៈដែល កីឡាករបញ្ចេញកំហឹងដោយ យកក្បាលទៅបុក នឹង ខ្សែកាពារម្នាក់នោះ ហើយក្រោយមកទៀត យកដៃមកច្របាច់ករគេថែមទៀតផង ។ ស្ថិតក្នុងស្ថានភាពបែបនោះ អាជ្ញាកណ្ដាលក៏បានបំបែកពួកគេទាំងពីនាក់ ដោយសម្រេចពិន័យត្រឹម​កាត​លឿងតែប៉ុណ្ណោះ ទាំងសងខាង ។ 

ក្រោយពីការប្រកួតចប់ Barcelona បានស៊ី Roma ៣-០ ក្រោមបច្ចេកទេសរកគ្រាប់បាល់របស់កីឡាករ Neymar ​នៅនាទីទី ២៦​ Messi​ នៅនាទីទី ៤១ និង Rakitić នៅនាទីទី ៦៦។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ App onefootball


Tags: Sport News Messi Mapou Yanga-Mbiwa