វ៉ាស៊ីនតោនៈ នយោជិកសហរដ្ឋអាមេរិក បានបន្ថែមចំនួនការងារ ចំនួន១៧៥ពាន់ ការងារក្នុង
ខែឧសភា ឆ្នាំ២០១៣ នេះ ដោយអត្រាអត់ការងារធ្វើ បានកើនឡើងរហូតដល់៦,៧ភាគរយ ។
នេះបើយោងតាម អគ្គនាយកដ្ឋានការងារ បានឲ្យដឹងកាលពីថ្ងៃសុក្រ កន្លងទៅនេះ។
ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ចុះថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៣នេះបានឲ្យដឹងថា ចំនួននៃ
ភាពអត់ ការងារធ្វើ មានចំនួន១១,៨លាននាក់។ តួលេខបានបង្ហាញថា កម្មករដែលរួមបញ្ជូល
ទាំងអ្នកកំពុង មានការងារ ធ្វើ និងអ្នកដែលកំពុងស្វែងរកការងារធ្វើបានកើនឡើងពីចំនួន
៤២០ពាន់នាក់ ដល់១៥៥,៧លាននាក់។
គួរបញ្ជាក់ថា ចំនួនការងារក្នុងបញ្ជី កាលពីខែមិនា ឆ្នាំ២០១៣ កន្លងទៅនេះ បានផ្លាស់ប្តូរពី
១៣៨ពាន់ទៅ ដល់ ១៤២ពាន់កន្លែង ព្រមទាំងនៅក្នុងខែមេសា បានធ្លាក់ចុះពី១៦៥ពាន់ ទៅ
១៤៩ពាន់នាក់។ ជាមួយនឹងការ ផ្លាស់ប្តូរនេះ ចំនួនការងាររួមបញ្ជូលគ្នាក្នុងខែមិនា និងខែ
មេសា កើនឡើង មានចំនួន ១២ពាន់ការងារតិចជាង ការទស្សន៍ទាយទុកជាមុន។
ទាក់ទងនឹងអត្រាអត់ការងារធ្វើបានផ្តល់នូវសញ្ញាទៅដល់ធនាគារកណ្តាល ដែលបានបញ្ជាក់
ច្បាស់ថា សហរដ្ឋអាមេរិកនឹងរក្សានូវរូបិយវត្ថុរបស់ខ្លួន រហូតដល់ទីផ្សារកម្មករ មានការប្រសើរ
ឡើងប្រកបដោយចេរភាព៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល