ភ្នំពេញ៖ កញ្ញា លី អ៊ីវ៉ាធីណា ជាតារាចម្រៀង កូនកាត់ចិន កាលពីម្សិលមិញនេះ បានពើបប្រទះ គ្រោះថ្នាក់ចរាចរណ៍ ដែលមានរថយន្តមួយ បានបើកមកបុក រថយន្តនាង ពីចំហៀងកំពិត ហើយបានបើករត់គេច បាត់ស្រមោល ដោយធ្វើ ឲ្យនាង ក្តៅស្លឹកត្រចៀកបង្ហោះ នៅលើ Facebook ព្រោះតែរថយន្តបង្ក បើករត់គេច មិនទទួលខុសត្រូវនៅកំហុស របស់ខ្លួន។
តាមរយៈការបង្ហាញសារខ្លី ក្នុងន័យបញ្ចេញកំហឹង តារាចម្រៀងប្រចាំផលិតកម្ម ថោន បានសរសេរថា «ស៊យណាស់ ខ្ញុំត្រូវឡានបុកពីចំហៀង ចេះសំណាងអត់មានរបួសអី ស្តាយណាស់ វាបុកយើងហើយ បើករត់យ៉ាងលឿន កុំអីដឹងគ្នា ហើយ បើកប្រញាប់ ទៅងាប់ហើយមើលទៅ…»។
បើទោះជាមានការ បង្ហាញសារថា នាងបានជួបរឿងស៊យ ត្រូវបានរថយន្តបុកហើយ បើករត់គេចក៏ដោយ តែនាងមិន បានបញ្ជាក់ពីទីតាំង ជួបគ្រោះថ្នាក់ ភិនភាគរថយន្តបង្ក ឬក៏ការចំណាយលុយ ជួសជុលរថយន្តអស់ប៉ុន្មានឡើយ ព្រោះ តែនាងគ្រាន់ តែចង់បញ្ចេញកំហឹង ប្រាប់ដល់អ្នកគាំទ្រតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាស្រីស្អាត កូនកាត់ចិនរូប នេះក៏បាននិយាយថា គ្រោះថ្នាក់នេះ មិនបានបណ្តាលឲ្យមានអ្នករងរបួសឡើយ គឺគ្រាន់តែខូចផ្នែកចំហៀងឡាន បន្តិចតែប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល