CamNews

កីឡាអន្តរជាតិ 

កីឡាករ Arsenal បង្កើតបេសកម្មពិសេសនៅតាមមន្ទីពេទ្យ​ មុនថ្ងៃក្រុមត្រូវប្រឈមមុខជាមួយ Liverpool

ព័ត៌មានកីឡា៖ ក្រុមកីឡាករ Arsenal ជាច្រើនបានចំណាយពេលវេលាដើម្បីធ្វើដំណើរទៅកាន់មន្ទីពេទ្យក្នុង​តំបន់ ទីក្រុងឡុងដុង ដើម្បីធ្វើការលើកទឹកចិត្ដដល់កុមារកំពុងសម្រាកព្យាបាលជម្ងឺនៅទីនោះ។ 

បេសកម្មដ៏ប្លែកមួយត្រូវបានធ្វើឡើងដោយក្រុមកីឡាករបាល់ទាត់ ក្នុងនោះមានការដឹកនាំដោយ​កីឡាករ​ឆ្នើមរបស់ Arsenal គឺ Mesut Ozil និង Aaron Ramsey ដើម្បីចុះទៅសួរសុខទុកអ្នកជំងឺនៅក្នុងមន្ទីពេទ្យ Whittingham Hospital និង Royal Free Hospital នា​ទីនោះ ដោយព្រមទាំមានការផ្ដល់នូវការដូរដល់កុមាដែលស្នាកនៅព្យាបាលទីនោះផងដែរ​។ កីឡាករដែល​ចូលរួមមានដូចជា​ Mathieu Debuchy, Laurent Koscielny, Kieran Gibbs, Mathieu Flamini, Per Mertesacker និងជាច្រើនទៀត ដែលពួកគេធ្វើឲ្យមានការភ្ញាក់ផ្អើល និង សេចក្ដីរីករាយជាខ្លាំងដល់អ្នកស្នាក់នៅទីនោះ។ ទស្សនាកម្រងរូបភាពខាងក្រោយ៖ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ Mirror


Tags: Sport News Arsenal Mesut Ozil