CamNews

ព័ត៌មានជាតិ 

ដឹងអត់ថាលោកយាយជនជាតិកម្ពុជាអាយុ ១០៣ ឆ្នាំម្នាក់ និយាយអ្វីខ្លះ ក្រោយក្លាយពលរដ្ឋអាមេរិក?

អាមេរិច ៖ ស្ត្រីចំណាស់ជនជាតិកម្ពុជាអាយុ ១០៣ ឆ្នាំម្នាក់ ដែលបានរស់រានមានជីវិតពីការអត់ឃ្លាន និងការឈឺចាប់ពីសង្គ្រាមនៅលើទឹកដីកំណើតរបស់គាត់ បានគ្រវីទង់ជាតិអាមេរិកតូចមួយ កាលពីថ្ងៃអង្គារនៅពេលដែលគាត់បានក្លាយជាពលរដ្ឋអាមេរិក ។

លោកយាយ ហុងអ៊ីញ (Hong Inh) ជាមនុស្សវ័យចំណាស់ជាងគេក្នុងចំណោមមនុស្សជាង ១០.០០០ នាក់ដែលបានស្បថសច្ចា នៅក្នុងបន្ទប់ដ៏ធំមួយនៃ Convention Center នៅទីក្រុង Los Angeles ។

ហុងអ៊ីញ បាននិយាយថា គាត់បានមករស់នៅសហរដ្ឋអាមេរិចនៅពេលដែលគាត់អាយុប្រហែលជា ៩៧ ឆ្នាំ គាត់បានរស់នៅទីនេះជាមួយនិងកូនស្រី ព្រមទាំងសាច់ញាតិផ្សេងទៀត។ មានចំនួនបីជំនាន់រួចមកហើយដែលគ្រួសាររបស់លោកយាយ បានរស់នៅសហរដ្ឋអាមេរិចនេះ គឺចាប់តាំងពីកូនស្រីអាយុ ៨០ ឆ្នាំរបស់គាត់ ហើយនាងមានឈ្មោះថា​ Hieng Meng រីឯចៅទួតវិញមានអាយុ ១៣ ឆ្នាំ ។ លោកយាយវ័យចំណាស់រូបនេះ ថ្លែងថាគាត់ពិតជារំភើបនិងសប្បាយចិត្តយ៉ាងខ្លាំង ក្រោយពីបានក្លាយជាពលរដ្ឋអាមេរិកមួយរូប ។ 

លោកយាយ ហុងអ៊ីញ បានបន្ថែមទៀតថា គាត់មានចៅ និងចៅទួតចំនួនដល់ទៅ ៣០ នាក់ឯណោះ ហើយមានខ្លះរស់នៅសហរដ្ឋអាមេរិច និងខ្លះទៀតរស់នៅប្រទេសកម្ពុជា ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ todayonline


Tags: Local news Social news