បាងកកៈ ទីភ្នាក់ងារសារព័ត៌មានថៃ បាងកកប៉ុស្ដិ៍ បានចេញផ្សាយដោយយោងទៅតាម គេហ ទំព័ររបស់ក្រសូងសាធារណៈការណ៍ និងដឹកជញ្ជូនបាន ឲ្យដឹងថា នៅថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០១៤ នេះយ៉ាងហោចណាស់មានផ្លូវចំនួន២០ នៅក្នុងទីក្រុង បាងកកត្រូវបានបិទដោយ ក្រុមបាតុករ ប្រឆាំងរដ្ឋាភិបាល នៅក្នុងដំណើរការបិទ ទីក្រុងបាងកក។
កាលពីថ្ងៃចន្ទ ម្សិលមិញនេះក្រសួង បានរាយការណ៍ឲ្យដឹងថា ក្រុមបាតុករបានតម្លើងឆាក និងបិទផ្លូវនៅក្នុងតំបន់ចំនួន ៩ និងអ្នកជិះម៉ូតូ គួរតែជៀសវាតំបន់ដែល ក្រុមបាតុករបាន បិទ ខាងលើនេះ។
យោងតាមក្រសួងបាននិយាយឲ្យដឹងថា ទីតាំងទាំងអស់រួមបញ្ចូលទាំងផ្លូវចំនួន៧ និងចំណុច ប្រសព្វ ជាច្រើនត្រូវបានត្រូវបានបិទដោយក្រុម បាតុករ ចាប់តាំងពីទីក្រុងបាងកកបានបិទ កាលពីថ្ងៃចន្ទ សប្ដាហ៍មុនមកម្លេះ។ ហើយចំណែកឯតំបន់ ចំនួន២ ផ្សេងទៀតរួមមានមហាវិថី រាចាដាំនឿន និងស្ពាន រ៉ាម៉ា VIII ។
ស្ថានភាពថ្មីៗដូចដែលប្រជាពលរដ្ឋ ធ្វើដំណើរដោយម៉ូតូបានត្អូញត្អែរ ពីបញ្ហាកកស្ទះចរាចរណ៍ យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃមិ្សលមិញនេះ។ ហើយការកកស្ទះយ៉ាងធ្ងន់ធ្ងរនេះ ត្រូវបានរាយការណ៍ឲ្យ ដឹងថា វាស្ថិតនៅលើផ្លូវជាច្រើនជិតតំបន់ ធ្វើបាតុកម្មរបស់ក្រុម PDRC ក្នុងទីក្រុងបាងកក។
យោងតាមប្រភពព័ត៌មាន ពីក្រសួងបានឲ្យដឹងថា ផ្លូវនៅក្នុងទីក្រុងចំនួន២០ ត្រូវបានបិទដោយ ក្រុមបាតុករពីតំបន់បាតុកម្មចំនួន៧ កាលពីថ្ងៃម្សិលមិញ និងបានបន្ដផ្លាស់ទីទៅកាន់ទីភ្នាក់ងារ របស់រដ្ឋសំខាន់ៗ ដើម្បីបង្ខំឲ្យការិយាល័យរដ្ឋាភិបាលឈប់ដំណើរការ។ PDRC និងគាំទ្ររបស់ ខ្លួន ដែលជាបណ្ដាញសិស្សនិស្សិត និងប្រជាជនកំណែរទម្រង់ បានធ្វើដំណើរឆ្លងកាត់តំបន់ របស់រដ្ឋជាង ១០ កន្លែងនៅក្នុងទីក្រុង។
លោក ថាវ៉ន ដែលជាមេដឹកនាំក្រុមបាតុករ នៅវិមានប្រជាធិបតេយ្យ កាលពីថ្ងៃម្សិលមិញ នេះបានដឹកនាំ បក្សពួករបស់ខ្លួនកាន់កាប់ ការិយាល័យកណ្ដាលធនាគារ របស់ (GSB) នៅក្នុងតំបន់ សាផាន ខ្វៃ ដើម្បីការពារកុំឲ្យរដ្ឋាភិបាល ប្រើប្រាស់ថវិកាដើម្បីសងទៅកសិករ ក្នុងគម្រោងសន្យាទិញស្រូវអង្ករ។ លោក ថាវ៉ន និងក្រុមបាតុករមួយក្រុម បានសំរុកចូលក្នុង ធនាគារ និងគំរាមបុគ្គលិកនៅក្នុងនោះឲ្យឈប់ធ្វើការ និងធ្វើការពិភាក្សាជាមួយតំណាង ធនាគារអស់រយៈកន្លះម៉ោង។ ហើយលោកបាននិយាយថា “យើងមិនអនុញ្ញាតឲ្យរដ្ឋាភិបាល ប្រើប្រាស់ថវិការបស់ប្រជាពលរដ្ឋ សម្រាប់មគ្រោងពុករលួយនោះទេ”។
លោកថាវ៉ន បាននិយាយទៀតថា PDRC មិនមែនកំពុងព្យាយាមធ្វើឲ្យប្រជាកសិករមិនឲ្យ ទទួលប្រាក់ ពីការលក់ផលិតផលស្រូវរបស់ពយកគេនោះទេ ក៏ប៉ុន្ដែររដ្ឋាភិបាលគួរតែខ្ចីលុយ ពី ធនាគារ ពាណិជ្ជ និងស្ថាប័នហិរញ្ញវត្ថុជាជាងការទទួលយកលុយពី GSB គ្រប់គ្រងដោយរដ្ឋ នេះ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល