ព័ត៌មានកីឡា៖ ស្ថិតក្នុងភាពភ្ញាក់ផ្អើលជាខ្លាំងពន់ពេក របស់ក្រុម Real Madrid ខណៈនៃការប្រកួតគ្នារជាមួយក្រុមម្ចាស់ផ្ទះកាលពីយប់ ដោយកីឡាករឆ្នើបរបស់ខ្លួន Cristiano Ronaldo ទទួលរងការផាកពិន័យពីអាជ្ញាកណា្ដល បន្ទាប់ពីកីឡាករ បានប៉ះទង្គិចគ្នាជាមួយ កីឡាករគូភាគីប្រកួត ឲ្យដួលទាំងសងខាង ។
Cristiano Ronaldo បានបើកការវាយប្រហាយ៉ាងសន្ធាប់ រហូតជ្រុលទៅប៉ះគ្នាជាមួយ កីឡាករខ្សែការពារ ក្រុម Rayo Vallecano គឺកីឡាករ Antonio Amaya ហើយអាជ្ញាកណ្ដាលក៏សម្រេច ពិន័យកាតលឿង ពីកីឡាករ។ ទន្ទឹមនឹងការប្រព្រឹត្ដកំហុសយ៉ាងដូច្នេះ ក្រុមម្ចាស់ផ្ទះត្រូវទទួលបានការស៊ុត មួយគ្រាប់ ប៉ុន្ដែអាជ្ញាកណ្ដាលសម្រេចត្រឹម ដកកាតលឿងពីកីឡាករ ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករក៏ត្រូវបានគេពិន័យ ដកបេក្ខភាពប្រកួត នៅចុងសប្ដាហ៍នេះផងដែរ ដែល Real Madrid នឹងប៉ះជាមួយ Eibar នៅទឹក ដីរបស់ខ្លួន ។
ជុំវិញបញ្ហានេះផងដែរ Real Madrid បានកំពុងនាំគ្នាពិក្សា គួរសម្រេចយ៉ាងណា នឹងរៀបចំជើងឡើងវិញ ក្រោយពីលទ្ធផលបានចេញថានឹង អវត្ដមានកីឡាករ ឆ្នើមរបស់ក្រុម ខណៈនឹងជួបប្រកួតក្នុងទឹកដីរបស់ខ្លួន ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app.onefootball